ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ៖ ការរីកចម្រើន របស់ប្រទេសមួយ សំខាន់លើការវិនិយោគ លើធនធានមនុស្ស

4 ខែ មុន 10 តូ សុផល

ខេត្តក្រចេះ ៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងសញ្ញាបត្របច្ចេកទេស និងវិជា្ជជីវៈជូនដល់និស្សិតជ័យលាភី នៃវិទ្យាស្ថានអាស៊ីកម្ពុជា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងក្រចេះ ខេត្តក្រចេះ បានថ្លែងថា៖ ការរីកចម្រើនរបស់ប្រទេសមួយសំខាន់ លើការវិនិយោគលើធនធានមនុស្ស ដែលជាវិស័យចម្បង នៅក្នុងការបង្កើតឱកាសនៃការអភិវឌ្ឍ។ យើងសម្រេចបានលទ្ធផលបានប៉ុណ្ណេះគឺជាមោទនភាពរបស់ខ្មែរដែលធ្វើបានដោយខ្លួនឯងដោយសារលទ្ធផលនៃការវិនិយោគធនធានមនុស្សតាំងពីឆ្នាំ១៨៨០។ យើងគួរតែមានមោទនភាពដែលប្រទេសយើងបានដើរមកដល់ពេលនេះ ហើយយុវជនមានឱកាសគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។

លោកបន្តថា ឱកាសសម្រាប់យុវជន គឺមាន៣ចំណុច ទី១គឺការស្គាល់ និងស្វែងយល់ពីឱកាស ទី២ការចាប់យកនិងប្រើឱកាស ទី៣គឺការបង្កើតឱកាសដោយខ្លួនឯង។ យុវជនត្រូវសិក្សាស្វែងយល់ពីឱកាសដែលខ្លួនមាន គឺឱកាសសិក្សារៀនសូត្រ និងរស់នៅក្នុងសុខសន្តិភាព ប៉ុន្តែយុវជនត្រូវតែបង្កើនសមត្ថភាព និងប្រកួតប្រជែងដើម្បីទទួលបានឱកាស និងប្រើប្រាស់ឱកាសដែលខ្លួនមានឲ្យកាន់តែជោគជ័យដើម្បីគ្រប់គ្រងអនាគតយើង។ លើសពីនេះ ឱកាសយើងមានហើយ ចំណេះដឹងយើងមានហើយ ប៉ុន្តែយើងត្រូវមានសីលធម៌ គុណធម៌ ផ្នត់គំនិតនៅក្នុងខ្លួនដើម្បីគួបផ្សំជាមួយចំណេះដឹងដើម្បីផ្សាភ្ជាប់ការរីកចម្រើនរបស់សង្គម។

លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ជាពិសេសដើម្បីចូលរួមទ្រទ្រង់និរន្តរភាព នៃកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត រាជរដ្ឋាភិបាលតែងបានកំណត់យក ការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់បន្តកែទម្រង់ទៅមុខ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពជំនាញ សម្រាប់ទីផ្សារការងារទាំងក្នុងវិស័យសាធារណៈ និងឯកជន ជាពិសេសក្នុង បរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលនឹងនាំមកនូវទាំងកាលានុវត្តភាពសម្រាប់កំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ