ព្រឹតិ្តការណ៍ថ្មីៗ

គ្រូបង្រៀន សាលា «ស្វីតហូម» ម្នាក់ បែកថ្នាំខ្លាំង ដេញវាយអ្នកភូមិរត់ចែកជើងគ្នា!

4 ខែ មុន 395 តូ សុផល

ភ្នំពេញ៖ បុរស ជាអនិក ជនខ្មែរ-អាមេរិក និងជាគ្រូភាសា សាលាឯកជន  «ស្វីតហូម» បែកថ្នាំដល់កម្រិត បង្កហឹង្សា ដេញវាយអ្នកភូមិរត់ចែកជើងគ្នាស្រាប់តែ បុរសបែកថ្នាំ រត់ចូលផ្ទះនអ្នកជិតខាងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់គេ វាយបំបែកកញ្ចក់ទ្វារ គប់អំបែងកញ្ចក់កែវ មកលើសមត្ថកិច្ច ផ្អើលអស់សមត្ថកិច្ចខណ្ឌពោធិសែនជ័យ និងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ទៅអន្តរាគមន៍ទម្រាំចាប់ខ្លួនជនសង្ស័យបានប្រើប្រាស់រយៈពេល៣ម៉ោង ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ ចូលចាប់ខ្លួនបានកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះល្វែង តាមផ្លូវលំ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបញ្ជាក់ថា ជំហានដំបូង ស្មានតែជនបង្ក ជាជនជាតិបរទេស កម្លាំងសមត្ថកិច្ច ទាំងប៉ុស្តិ៍ ខណ្ឌ កម្លាំង នគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយពីចាប់ខ្លួនបានទើបដឹងថា ជាជនជាតិខ្មែរ តែធ្លាប់នៅសហរដ្ឋអាមេរិក៣០ឆ្នាំ ។

ជនល្មើសឈ្មោះ កែ គិរី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលជាប់ផ្ទះកើតហេតុ មានស្រុកកំណើតនៅ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។

ជនសង្ស័យក្រោយឆ្នាំ១៩៧៩ បានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក៣០ឆ្នាំ ហើយបានវិលត្រឡប់មករស់នៅ ប្រទេសកម្ពុជាវិញ៧ឆ្នាំមកហើយ ដោយសារមិនបានចូលសញ្ជាតិអាមេរិក ត្រូវបានបណ្តេញវិលត្រឡប់មកវិញ អួតតាំងខ្លួនជាអនិកជនទៅ ក្នុងរបរជាគ្រូបង្រៀនភសារអង់គ្លេស នៅសាលា «ស្វីតហូម» ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ រស់នៅជាមួយ ស្ត្រីម្នាក់ ដែលមិនទាន់រៀបការ។

ចំណែកម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ រ៉េត លីមហួ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន រស់នៅផ្ទះកើតហេតុ ជាប់ផ្ទះជួលរបស់ជនសង្ស័យ។ ក្រោយពីចាប់ខ្លួនបានហើយ នៅតែខ្លាំងដដែល ដោយសារឥទ្ធិពលនៃគ្រឿងញៀន ដៃជាប់ខ្នោះហើយ នៅគម្រាមសមត្ថកិច្ចទៀត ខ្លាំងរបស់លោកគ្រូមែន បង្រៀនសិស្សម្តេចទៅ បើគ្រូធុននឹង ញៀនថ្នាំដល់កហើយ ។

សមត្ថកិច្ចនាំខ្លួនទៅកាន់ផ្នែកជំនាញអធិការដ្ឋាន ហើយជនរងគ្រោះ ក៏ទៅដាក់ពាក្យបណ្តឹងផងដែរ ដោយខូតខាតទ្រព្យសម្បត្តិអស់ជាច្រើន នៅក្នុងផ្ទះ ៕

ក ថ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ