ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន

4 ខែ មុន 46 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបានជាបន្ទាប់បន្ទាប់ដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់ធំ កាលពីវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមលោកវរសេនីយ៍ឯក ហួរ ម៉េវាង អធិការខណ្ឌសែនសុខ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងជំនាញរបស់អធិការដ្ឋានខណ្ឌសែនសុខ  ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន ឈ្មោះ ជា សម្បត្តិ អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតបានថ្នាំញៀន២កញ្ចប់ធំ នាំទៅសាកតាមជំនាញ ឈានទៅឃាត់បានជនសង្ស័យម្នាក់ទៀតនៅចំណុចដដែល ឈ្មោះ លឹម សារ៉ា ហៅ រ៉ា អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិផ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដកហូតថ្នាំញៀនបានមួយកញ្ចប់ធំ។ ហើយកម្លាំងឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ត្រូវជាបងប្រុសបង្កើតរបស់ជនសង្ស័យទី២ មានឈ្មោះ លឹម សារ៉ាត់ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដកហូតបានថ្នាំមួយកញ្ចប់ ។

ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ០៣នាក់ជាបន្តបន្ទាប់ សមត្ថកិច្ចដកហូតបានថ្នាំញៀនសរុបចំនួន៤កញ្ចប់ធំ ហើយបើតាមសាកសួរ ក្នុងមួយកញ្ចប់តម្លៃ៥០ដុល្លា ជនសង្ស័យទិញយកមកដើម្បីរំលែកច្រកថង់តូចៗ ចែកចាយជាបន្តទៀត ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យ សមត្ថកិច្ចនាំទៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ