ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

5 ខែ មុន 38 តូ សុផល

បាត់ដំបង៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់ ឈ្មោះ ហាត់ ឡាម ភេទប្រុស អាយុ២៨ឆ្នាំ

បានបាត់ម៉ូតូមួយគ្រឿងម៉ាកហុងដា សេរីឆ្នាំ២០១៣ ពណ៌ខ្មៅកាលពីវេលាម៉ោង២១និង៣៩នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិបល្ល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់តាមភាពជាក់ស្តែង។

ជនសង្ស័យមានឈ្មោះ ពេជ្រ ភារម្យត្រូវបានកម្លាំងជំនាញតាមប្រម៉ាញ់បាននៅនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងសង្កាត់ខាងលើរីឯបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានមានប្រសាសន៍ថា៖សមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូ ម៉ាកហុដាឌ្រីម C 125 ជារបស់ជនរងគ្រោះបន្ទាប់មកក៍ប្រគល់អោយម្ចាស់ដើមវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ