ព្រឹតិ្តការណ៍ថ្មីៗ

ប្តីផ្តាច់ជីវិតប្រពន្ធម្សិលម៉ិញ ប៉ូលិស ចាប់ខ្លួនបានហើយ!

5 ខែ មុន 206 តូ សុផល

ខេត្តត្បូងឃ្មុំ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំជនល្មើសក្នុងអំពើឃាតកម្មកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងឃោរឃៅ កាលពីថ្ងៃម្សិលមិញពេលនេះសមត្ថកិច្ចនគរបាលជំនាញបានធ្វើការបង្ក្រាបបានហើយ។

កាលពីវេលាម៉ោង១៣ និង ៣០នាទី ថ្ងៃទី១៤-០៦-២០១៩ ចំណុចតាមចិញ្ចើមផ្លូវជាតិលេខ៧ មុខផ្ទះឈ្មោះ សំ សឿន ភេទប្រុស ភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានជនសង្ស័យឈ្មោះ ភាព ម៉ាយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែររស់នៅភូមិស្រែសៀមឃុំជីរោទិ៍ទី២ ស្រុកខេត្តត្បូងឃ្មុំបានធ្វើសកម្មភាពយកកាំបិតប៉័ងតោដេញកាប់លើជនរងគ្រោះ ឈ្មោះ ជុំ ធារី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ ចំកចំនួន៤កាំបិតផ្នែកខាងឆ្វេង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង មូលហេតុទំនាស់ពាក្យសម្តីក្នុងគ្រួសារ ធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។ លុះដល់ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦:២០នាទីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងវរសេនាតូចគាំទ្រ កាំភ្លើងធំ(យោធភូមិ២)ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ធ្វើការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័ឈ្មោះភាព ម៉ាយភេទប្រុសអាយុ២៣ឆ្នាំ ជាតិខ្មែរនៅចំនុចលើផ្លូវក្រាលកៅស៊ូ ភូមិទឹកចេញឃុំជីរោទី២ស្រុកត្បូងឃ្មុំខណ:ពេលជនសង្ស័យប្រុងឡើងជិះរថយន្តឈ្នួលទៅខេត្តសៀមរាប។

ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់តាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ