ព្រឹតិ្តការណ៍ថ្មីៗ

Update ក្មេងមានសុវត្ថិភាពហើយ  ចោរលួចរថយន្ត Highlander ខណៈម្ចាស់រថយន្ត ឈប់បញ្ឆេះចោល  ចុះទិញអាហារ និងទុកកូន២នាក់លើរថយន្ត ស្រាប់តែចោរ ឡើងរថយន្តបើកចេញទៅ 

1 ខែ មុន 232 តូ សុផល

 

ចាប់បានហើយ!

(ផ្សាយផ្ទាល់) ចាប់បានហើយ! លួចរថយន្ត ដោយទាំងក្មេង២នាក់ទៀត សមត្ថកិច្ច ដេញចាប់ផ្អើលក្រុងភ្នំពេញ។ http://tnn-news.com/archives/170011សូមអរគុណ សមត្ថកិច្ចគ្រប់ជំនាញទាំងអស់ ដែលបានជួយអន្តរាគន៍ ទាន់ពេលវេលា។ យប់ថ្ងៃទី ១៤ មិថុនា ២០១៩ ។ រាយការណ៍ ដោយ៖ ម៉េង

Posted by TNN on Friday, 14 June 2019

ភ្នំពេញ  ៖ (ដំណឹងបឋម ) ខណៈពេលនេះមានចោរលួចរថយន្ត Highlander មួយគ្រឿង  ចេញពីម្ដុំអាងទឹកអូរឡាំពិកខណៈដដែលម្ចាស់រថយន្ត  ឈប់បញ្ឆេះរថយន្តចោល  ចុះទិញប្រហិត និងទុកកូន២នាក់លេីរថយន្តផងដែរ  ស្រាប់តែចោរ ឡើងរថយន្តបើកចេញទៅតែម្ដង ពាក់ស្លាកលេខភ្នំពេញ 2S-4126 ពណ៍ទឹកប្រាក់  ជាមួយគ្នានេះដែរ  កម្លាំងប្រចាំបញ្ជា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ប្រកាសឲ្យអធិការខណ្ឌទាំង១២ ចេញឃ្លាំមើលតាមគោលដៅទាំងអស់ នៅវេលាម៉ោង ជាង២០យប់ថ្ងៃទី១៤  ខែមិថុនា  ឆ្នាំ២០១៩នេះ ចេញពីម្ដុំកន្លែងលក់ប្រហិត និងបុកល្ហុង នៅចំណុចផ្លូវ១៤៣ កែង២៧៨  ស្ថិតក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យបើកចេញពីណាទៅណា ផ្លាស់ប្ដូរ គ្នាប៉ុន្មាននាក់ ហើយនៅមិនទាន់ដឹងនៅឡើយទេ  បន្ទាប់ពីឡើងបើករថយន្តចេញទៅហើយ។  តាមប្រភពព័ត៌មានបឋមបានអោយដឹងជាជំហានដំបូង ថា នៅវេលាម៉ោងប្រមាណជា ២១ និង ៣០នាទីយប់ថ្ងៃដដែលនេះ ស្រាប់តែមានដំណឹងថា ប្រទះឃើញនៅម្ដុំច្រមុះជ្រូកក្បាលថ្នល់ កម្លាំងឲ្យសមត្ថកិច្ចពាក់ព័ន្ធទូទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ ឃ្លាំមើល តាមគោលដៅនានា ផងដែរ។

លុះក្រោយមកកម្លាំងបានប្រទះឃើញ និងរហូតស្រាប់តែប្រទះឃើញនៅផ្លូវ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ទល់មុខ អតីតក្លឹប កម្សាន្ត Cool រហូតក៏ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយនឹងកម្លាំងនគរបាលខណ្ឌចំការមន សហការគ្នាធ្វើការឃាត់បានតែរថយន្តតែប៉ុណ្ណោះ រួចយកមកអធិការនគរបាលខណ្ឌចំការមនវិញ ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី។ សូមរងចាំព័ត៌មានពិស្ដារ  បន្តិចទៀតនេះ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!