ព្រឹតិ្តការណ៍ថ្មីៗ

កំពុងតែល្បី ពេញ ហ្វេសប៊ុក សមត្ថកិច្ច ចុះពិនិត្យ បែរជាគ្មានច្បាប់អនុញ្ញាតទៅវិញ!

5 ខែ មុន 158 តូ សុផល

ភ្នំពេញ ៖  គណៈកម្មាធិការ ប្រយុទ្ឋប្រឆាំង ផលិតផល ក្លែងក្លាយដែល បង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និង សុវត្ថិភាពសង្គម ចុះសហការជាមួយកម្លាំង ជំនាញ នៃអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដឹកនាំ ផ្ទាល់ ដោយ លោក ចែ សុង ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បានចុះត្រួតពិនិត្យ ទីតាំងលក់គ្រឿងក្រអូប បោះដុំ និងរាយ នាំមកពីប្រទេសថៃ យីហោ ឈ្មោះ Ah Chi Leder ។

ប្រតិបត្តិការ ខាងលើ សមត្ថកិច្ច ធ្វើឡើង នារសៀល ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ នៅ ទីតាំង ដ្ឋានផ្ទះ លេខ ៧A ផ្លូវ លេខ២៦៥ ក្រុម ៤៣ ភូមិ ១៣ សង្កាត់ ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមាន ម្ចាស់ អាជីវកម្ម មានឈ្មោះ តេង ស៊ី ណាត ភេទស្រី អាយុ ២០ឆ្នាំ ។

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច ចម្រុះ មកដល់ ទីតាំង ខាងលើ បាន ត្រួតពិនិត្យ ជាក់ស្តែង ឃើញ មាន គ្រឿងសម្អាង ចំនួន៨ប្រភេទ រួមមាន ៖

១- ឡេ លាប ការពារ កំដៅថ្ងៃ សម្រាប់ លាប ពេលព្រឹក ( គ្មាន ម៉ាក ) ពណ៌ ស  ចំនួន ១០០ ប្រអប់  ។  ២- ឡេ លាប ការពារ កំដៅថ្ងៃ សម្រាប់ លាប ពេលព្រឹក ( គ្មាន ម៉ាក ) ពណ៌ ស្វាយ ចំនួន ១០០ ប្រអប់ ។  ៣- ឡេ លាប ស្បែក អោយ មាស ( គ្មាន ម៉ាក ) ចំនួន ៣៥០ ប្រអប់ ។

៤- ឡេ លាប ស្បែក អោ យម ស ( គ្មាន ម៉ាក ) ចំនួន ២៨០ ប្រអប់ ។

៥- ឡេ លាប ស្បែក ក្លិន ក្រូច ( ម៉ាក MAMJI AHA VIT C) ចំនួន ២៨ ប្រអប់ ។

៦- ឡេ លាប ស្បែក ក្លិន Cherry ( ម៉ាក MAMJI AHA VIT C) ចំនួន ១ ប្រអប់ ។

៧- ស្ក្រា ប ទឹកដោះគោ សម្រាប់ ខាត់ ស្បែក ម៉ាក Gerepu MilkySpa( គ្មាន ម៉ាក ) ចំនួន ២៤ ប្រអប់ ។  ៨- ក្រែមលាបបបូរមាត់ ម៉ាក LipStick AAA Angkor ពណ៌ ក្រហម ចំនួន ១បំពង់ សរុប ស្មើនឹង ៨៩៦ ប្រអប់។ ដើ ម្បីយកទៅ កាន់នាយដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាល នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការត្រួតពិនិត្យ ។

ក្រោយពី ត្រួតពិនិត្យ រួច គណៈកម្មការ ធិ ការ ចម្រុះ បាន ពិនិត្យឃើញថា ទីតាំង លក់ដុំ និង រាយ គ្រឿងសំអាង មិនបាន អនុលោម ទៅតាម ច្បាប់ កំណត់ ដូចជា ៖

១- គ្មាន លិខិតអនុញ្ញាត បើក គ្រឹះស្ថាន ផលិតផល គ្រឿងសម្អាង ពី ក្រសួងសុខាភិបាល

២- ផលិតផល គ្រឿងសម្អាង គ្មាន ចុះ ប្រវេទន៍ ពី ក្រសួងសុខាភិបាល

៣- មិនមាន ច្បាប់ អនុញ្ញាត ពី ក្រសួងពាណិជ្ជកម្ម

៤- លាយ និង ផ្សព្វផ្សាយ លក់រាយ និង បោះ ដុំ

៥- នៅលើ សំបក ពុំមាន ស្លាក សញ្ញា ផលិតផល  ។

ក្រោយពីធ្វើកំណត់ហេតុរួចមក សមត្ថកិច្ចបានបិទអាជីវកម្មជាបណ្តោះអាសន្នសិន និងនាំខ្លួន ម្ចាស់ អាជីវកម្ម ខាងលើ ទៅ លេខាធិការដ្ឋាន ដើម្បីធ្វើការសាកសួរបន្ត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ