ព្រឹតិ្តការណ៍ថ្មីៗ

សូម្បីតែ ទូរស័ព្ទ អ្នកជំងឺក្នុងមន្ទីរពេទ្យ ក៍មិនលើកលែងដែរ!

1 ខែ មុន 35 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វលសកម្មភាពលួចទូរសព្ទអ្នកជំងឺក្នុងមន្ទីរពេទ្យរុស្ស៊ី ត្រូវបាននគរបាលប៉ុស្តិ៍ទំនប់ទឹកសហការជាមួយសន្តិសុខមន្ទីរពេទ្យដេញចាប់ខ្លួនបាន យកមកសាកសួរ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៣៥នាទី ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ និងដេញចាប់បាននៅចំណុចហាងកាហ្វេ ផ្លូវ១៩៩ ភូមិ៤ ក្រុម៣៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា មេសា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិជ្រៃកោង ឃុំស្លាកែត ស្រុកបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពចូលលួចទូរសព្ទរបស់អ្នកជំងឺ នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ចំនួន២គ្រឿង ម៉ាកស៊ាំស៊ុងទាំង២គ្រឿង ហើយភ្លាមៗនោះក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក សហការជាមួយសន្តិសុខមន្ទីរពេទ្យរុស្ស៊ី ដេញចាប់បាននៅចំណុចហាងកាហ្វេខាងលើ ដោយដកហូតបានទូរសព្ទជនរងគ្រោះទាំង២គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!