ព្រឹតិ្តការណ៍ថ្មីៗ

គោរត់បុក ឡានកំពុងលឿន ងាប់កណ្តាលផ្លូវ

4 ខែ មុន 27 តូ សុផល

ភ្នំពេញ ៖ ឧបទ្ទវហេតុ គ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយ សត្វគោមួយ ក្បាល  របស់ ប្រជាពលរដ្ឋដែលប្រលែងឲ្យដើរមិនបានយកចិត្តទុកដាក់ មើលការខុសត្រូវ បានរត់ចូលរថយន្ត PRIUS  របស់អ្នករត់តាក់ស៊ីឯកជន ខណៈកំពុង បើកបរតាមផ្លូវ  បណ្តាលអោយ រថយន្តខូចខាតផ្នែក ខាងមុខ ចំណែក សត្វគោ ងាប់តែមិន បណ្តាលឲ្យមានគ្រោះថ្នាក់ រងរបួស ឬ ដល់អាយុជីវិត មនុស្ស ឡើយ កាលពីម៉ោង១:៣០នាទីរំលងអាធ្រាត្រ  ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOTA PRIUS) ពណ៌ខ្មៅ (អត់មានស្លាកលេខ) បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានសត្វគោមួយក្បាល មិនដឹងថាម្ចាស់នៅឯណានោះទេ ប្រលែងឲ្យដើរ មិនបាន យកចិត្តទុកដាក់ មើលការខុសត្រូវ  បានរត់កាត់ផ្លូវធ្វើឲ្យ គាត់ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំពេញទំហឹង បណ្តាលឲ្យខ្ទេចខូចខាតរថយន្តអស់មួយកំណាត់មុខ និងបែកកញ្ចក់រថយន្តទាំងស្រុង រីឯសត្វគោវិញបានដេកដួលស្លាប់នៅនិងកន្លែងកើតហេតុ ដោយមិនឃើញម្ចាស់គោចេញមកដោះស្រាយជាមួយម្ចាស់រថយន្តនោះទេ បង្កឲ្យផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវនោះនាំគ្នាចោមរោមមើលពេញតែផ្លូវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ្រោយចង្វារ បានមកដល់កន្លែងកើតហេតុ ហើយម្ចាស់រថយន្តគាត់ក៏មិនបានដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ច ព្រមឲ្យយកសត្វគោនោះ យកទៅរក្សាទុកដោយខ្លួនឯងតែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ