ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ទូរស័ព្ទ អ្នកជិះកង់បី បានសម្រេច តែត្រូវអ្នកបើកកង់បី កៀរឲ្យដួល

4 ខែ មុន 72 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរសម្នាក់ដែលកំពុងតែជិះម៉ូតូកង់បី បានសម្រេចហើយ ត្រូវម្ចាស់អ្នកបើកម៉ូតូកង់បីបើកដេញកៀរអោយដួលឃាត់ខ្លួនបានម្នាក់ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េត (២១៧) ក្បែរការ៉ាសសាំងកាល់តិច ស្ថិតក្នុងភូមិទ្រា  សង្កាត់ស្ទឹងមានជ័យទី១  ខ ណ្ខមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហ្វាន ហ្ស៊ីងជេ ភេប្រុសអាយុ៣៨ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅផ្ទះលេខ៤៦ បុរីប៉េងហួត ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២  ខណ្ខមានជ័យ ។ ចំណែកជនសង្ស័យចាប់បានម្នាក់ ឈ្មោះ ប៉ែន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រីឯបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួន ។

សមត្ថកិច្ចបានអោយដឹងថា  មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌាចេញពីមន្ទីរពេទ្យហុងអិន តាមផ្លូវមុន្នីរ៉េត សំដៅទៅផ្ទះរបស់ខ្លួន   ស្រាប់តែជិះមកដល់ចំនុចកើតហេតុខាងលើក្បែរការ៉ាសាំងកាល់តិចផ្លូវមុន្នីរ៉េត ស្រាប់តែលេចមុខជនសង្ស័យដែលបានជិះម៉ូតម៉ាកនិចមកក្បែរកង់បីរបស់គាត់ហើយបានធ្វើសកម្មភាពមកឆក់ទូរសព្ទ័ដៃរបស់ជនរងគ្រោះ ពេលនោះម្ចាស់ម៉ូតូកង់បីបានបើកដេញហើយបានកៀរម៉ូតូជនសង្ស័យបណ្តាលអោយដួលស្របពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ល្បាតជួបដេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកបក្ខពួក៣ទៀតរត់គេចខ្លួនរួមជាមួយម៉ូតូមួយគ្រឿងទៀតផង ។

សមត្ថកិច្ចបានបន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមជាមួយ ម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1W-7705 រួចនាំទៅសាកសួរនិងកសាងសំណុំរឿងនៅប៉ុស្តិ៍ ៕

បន្ថែមយោបល់របស់អ្នក

យោបល់