ព្រឹតិ្តការណ៍ថ្មីៗ

ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌមានជ័យ ក្នុងនោះ ១៩រូប មកពីគណបក្សប្រជាជនកម្ពុជា និង២រូបទៀត  មកពីគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច

4 ខែ មុន 45 តូ សុផល

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១២កើត ខែជេស្ឋ  ឆ្នាំកុរ ឯកស័ក  ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា  ឆ្នាំ ២០១៩នេះ រដ្ឋបាលខណ្ឌ មានជ័យ បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី និងមានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន  អភិបាលរង រាជធានីភ្នំពេញ លោក ពេជ្រ  កែវមុនី  អភិបាលខណ្ឌមានជ័យ  និងលោក-លោកស្រី  អភិបាលរង និងលោក  ម៉េង  វិមានតារា  អធិការនគរបាលខណ្ឌ លោក ហែម រិទ្ធី  មេបញ្ជាការកងរាជអាវុធហត្ថ និងអស់លោកចៅសង្កាត់ទាំង៧ មេភូមិ និងមន្ត្រីរាជការ ចំណុះឲ្យសាលាខណ្ឌមានជ័យជាច្រើនរូបទៀត  ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំរួមសាលាខណ្ឌមានជ័យ។

ឯកឧត្ដម ប៉ា សុជាតិវង្ស បានមានប្រសាសន៌ថា  សមាសភាព ក្រុមប្រឹក្សា ខណ្ឌមានជ័យ  នៃរាជធានីភ្នំពេញ  ក្នុងអាណត្តិទី៣ មាន២១នាក់  ក្នុងនោះ១៩នាក់ មកពីគណបក្សប្រជាជនកម្ពុជា, និង២នាក់ទៀត  មកពីគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច មានរាយនាមដូចខាងក្រោម

ទី១. លោក អ៊ូច សំ ជាប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ។

ទី២.  លោក អែម សុខលាង សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ ។ ទី៣. លោក លឹម បែន សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី៤. លោក ជា សាយ សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី៥. លោក ហាវ សុខុម សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី៦. លោក តេង ស៊ីណូ  សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី៧. លោក ឃ្លោក ប៉េងឆាង សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី៨. លោក ប៉ិន លន សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី៩. លោក មុំ វៃ សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី១០. លោក ប៊ុត សឿន សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី១១. លោក អ៊ុម ហុយឈុនហេង សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី១២. លោកស្រី  នៅ សុនីតា  សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី១៣. លោក លក្ខ  រ៉ាវុធ្ស សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី១៤. លោក ផេង ឡាង សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី១៥. លោក ហេង គុច  សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី១៦. លោកស្រី  កៅ សុខាដាលី សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី១៧. លោក ចាន់ គឹមឡេង សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី១៨. លោក លី សីហា សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី១៩. លោក យឹម ក្លឹង សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី២០. លោកស្រី ឡុង ជីវី សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ

ទី២១. លោក កង គក់ សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ  ។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលុប និងគ្រប់គ្រងអាសនៈក្រុមប្រឹក្សា ស្ទើរតែទាំងស្រុងបន្តពីនោះ  គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

 

លទ្ធផលផ្លូវការ ដែលប្រកាដោយ គ.ជ.ប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣អាសនៈ ក្នុងចំណោមអាសនៈសរុប៥៥៩អាសនៈ៕

បន្ថែមយោបល់របស់អ្នក

យោបល់