ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ជួញដូរគ្រឿងញៀន​ ដកហូតបាន១៨កញ្ចប់

4 ខែ មុន 114 តូ សុផល

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចាស់ប្រេីប្រាស់និងជួញដូរគ្រឿងញៀន​ ត្រូវបានសមត្ថកិច្ចប្រទះឃេីញ​ពេលកំពុងដើររកម៉ូតូឌុបជិះ ក៏ត្រូវសមត្ថកិច្ចសុំធ្វេីការឆែកឆេររកឃេីញថ្នាំញៀនចំនួន១៨ថង់​ ទេីបកម្លាំងនគរបាលឃាត់ខ្លួនតែម្តង។ ហេតុការណ៍ឃាត់ខ្លួននេះនៅវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩នៅចំណុចមុខផ្សារឯករាជ្យ៣​ ភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ​ ប្រាក់​ ផៃ​ អាយុ១៩ឆ្នាំ​ ភេទប្រុស​ មុខរបរមិនពិតប្រាកដ​ ទីលុះនៅមិនពិតប្រាកដ។ វត្ថុតាងសមត្ថកិច្ចដកហូត​ ថ្នាំញៀនប្រភេទម្សៅសក្រោមចំនួន១៨កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ណោះអាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ