ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កាត់គោកឃ្លាង ទ្រាំឈរមើល ការរំលោភបបែបនេះលែងបានទៀតហើយ!

3 ខែ មុន 144 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩គណ:បញ្ជាការឯកភាពសង្កាត់គោកឃ្លាងបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ២៨ គ្រួសារ ភូមិរោងចក្រ ភូមិដីថ្មី និងគោកឃ្លាង ក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែរអាជីវកររំលោភលើចិញ្ចើមផ្លូវសាធារណៈ និងណែនាំធ្វើកំណត់ហេតុដល់ម្ចាស់សំណង់ និងអាជីវករអោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ក្នងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរខណ្ឌនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់។

ជាមួយនេះ រដ្ឋបាលសង្កាត់គោកឃ្លាង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បញ្ឈប់ការរំលោភយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ទំនិញ សម្ភារផ្សេងៗ បណ្តាលអោយប៉ះពាល់សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ របស់យើង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ