ឯកឧត្តម សាយ សំអាល់ ប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៣ 

5 ខែ មុន 19 តូ សុផល

ខេត្តព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុអញ្ជើញប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ នៅសាលា ខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ។

ឯកឧត្តម សាយ សំអាល់ បានមានប្រ សាសន៍វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់ក្រុមប្រឹក្សាខេត្ត ដែលអង្គបោះ ឆ្នោតគាំទ្រក្នុងការបោះឆ្នោតអាណត្តិទី៣ ប្រកបដោយចីរភាព រួមចំណែកអភិវឌ្ឍន៏ខេត្ត ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយស្មើភាព និងយុត្តិធម៌ ។ ថ្ងៃនេះជាការបើកទំព័រថ្មីសម្រាប់ខេត្តព្រះសីហនុ បង្កើនសមត្ថភាព ដែលប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ៧ភាគរយ ក្នុងរយ:ពេល ២០ ឆ្នាំចុងក្រោយនេះ យើងនឹងបន្តរក្សាកំណើនសេដ្ឋកិច្ចបន្តទៀត ។ ឯកឧត្តមសង្ឃឹមថា សមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាងប្រជាពលរដ្ឋ នឹងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋប្រកបដោយតម្លា ភាព និងប្រសិទ្ធភាព ។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកំណត់យកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចធំជាងគេក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ។ តាមយុទ្ធសាស្ត្រ ទី១- បង្កើនកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧ភាគរយ ។ ទី២- បង្កើនការងារជូនប្រជាពលរដ្ឋ ពិសេសយុវជន ទន្ទឹមនឹងការវិវឌ្ឍរីកចម្រើន ក៏មានបញ្ហាប្រឈមួយចំនួនត្រូវដោះ ស្រាយផងដែរ មានដូចជាប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ ទឹកស្អាត ផ្លូវ ថ្នល់ធានាគុណភាព និងបានសំណូមពរកងកម្លាំងសមត្ថកិច្ច រក្សាសន្តិសុខ សុវត្ថិភាពសាធារណៈ ធានាសន្តិសុខដល់ជនបរទេស លើកកម្ពស់សេវាសាធារណៈផ្តល់ជូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល ដោយប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តអន្តរជាតិនារទិសនារតី ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាអាណត្តិទី៣ បានមានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងសម្ដេចព្រះបរមនាថ នរោត្ដម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់ បង្កាប់ទទួលស្គាល់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តព្រះសីហនុ ១៩រូប សម្រាប់អាណត្តិទី៣ ។ ព្រមទាំងបេជ្ញាចិត្ត

ទី១-ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានជាធរមាន អនុវត្តគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ។

២-ខិតខំពង្រឹងរដ្ឋបាលឯកភាពខេត្ត ធ្វើឲ្យរដ្ឋបាលនេះ ម្ចាស់ការក្នុងការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិសម្របសម្រួលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ចំពោះរាជរដ្ឋា ភិបាលនិងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ។

៣-ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ទំនាក់ទំនងល្អ ជាមួយក្រសួង ស្ថាប័ន មន្ទីរ ក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្ម លើទិដ្ឋភាពនយោបាយ និងរដ្ឋបាលសំដៅរួម ចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ