ព្រឹតិ្តការណ៍ថ្មីៗ

ឃាតកម្មទៀតហើយ ! ប្តីកាប់សម្លាប់ប្រពន្ធ មុខស្នាក់ការគណបក្សស្រុក

3 ខែ មុន 412 តូ សុផល

ខេត្តត្បូងឃ្មុំ៖  នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាប្រហែលម៉ោង ១:៣០នាទីរសៀល នៅចំណុចមុខស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ មានករណីឃាតកម្ម បង្កឡើងដោយជនល្មើសជាប្តី ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ បានយកកាំបិត កាប់ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ ឆ្នាំជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

តាមការអះអាងរបស់ឪពុកជនរងគ្រោះបានឲ្យដឹងថាៈ ប្តីប្រពន្ធខាងលើ ក្នុងមួយរយៈក្រោយនេះតែងតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធក៏បានចុះចេញពីឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នា មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន លុះដល់រសៀលថ្ងៃនេះ ប្តីបានទៅរករឿងប្រពន្ធ និងបង្កជម្លោះរហូតឈានដល់ការដេញកាប់សម្លាប់។ មូលហេតុនៃជម្លោះបណ្តាលមកពីការប្រច័ណ្ឌ ។

បន្ទាប់ពីធ្វើសកម្មភាពជនល្មើសបានរត់គេចខ្លួនបាត់ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!