ព្រឹតិ្តការណ៍ថ្មីៗ

ភ្លើងគ្មានផ្សែង! បុរសម្នាក់ដាច់ចិត្តកាប់ប្រពន្ធ ហើយអារ ក ផ្តាច់ជីវិតខ្លួនឯងស្លាប់ ក្នុងថ្លុកឈាម

3 ខែ មុន 105 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីហឹង្សាកើតឡើងនៅក្នុងគ្រួសារមួយបណ្តាលអោយប្រពន្ធរងរបួសធ្ងន់និងប្តីស្លាប់ក្នុងថ្លុកឈាម។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះលេខ១៩៦ ក្រុមទី១៣ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីលោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានអោយដឹងថា៖ករណីករណីហឹង្សានេះបង្កឡើងដោយបុរសម្នាក់ជាប្តី ខឹងប្រច័ណ្ឌខ្វះការពិចារណាក៍កាប់ក្បាលប្រពន្ធរបស់ខ្លួនឈ្មោះ សុខ លីន អាយុ២៧ឆ្នាំ របួសក្បាលយ៉ាងធ្ងន់ធ្ងររួចហើយបុរសចិត្តឆេវឆាវជាប្តី ឈ្មោះ រ៉ាត់ ចិត្រាអាយុ២៨ឆ្នាំនឹកស្មានថាប្រពន្ធស្លាប់ក៍រត់ទៅខ្ចីកាំបិតអ្នកជិតខាងអារក សម្លាប់ខ្លួនឯងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនិងប្រជាពលរដ្ឋបានបញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយោធា(ព ពីរ)ចំណែកសពជនបង្កក្រុមគ្រួសារបានយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ក្រោយពីសមត្ថកិច្ចពិនិតសពជនបង្កជាប្តីតាមភាពជាស្តែងរួចហើយអះអាងថាករណីនេះគឺករណីធ្វើអត្តឃាតខ្លួនឯងយ៉ាងពិតប្រាកដពុំមែនជាករណីឃាតកម្មឡើយ៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!