ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌកំបូល ចុះរើស​សំរាម​ បោស​សំអាត​ ប្រមូលសំរាម​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​

3 ខែ មុន 154 តូ សុផល

ភ្នំពេញ៖  អនុវត្តន៍តាមការដឹកនាំរបស់ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ នៅព្រឹកថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ​លោក​ កៀង​ ល័ក្ស​ និងលោកស្រី​ ទេព​ កញ្ចនា​ អភិបាលរង​ នៃគណៈអភិបាលខណ្ឌកំបូល​ បានដឹកនាំ​ភ្នាក់អនាម័យសង្កាត់​ទាំង​៧​ កំលាំងសន្តិសុខខណ្ឌ​ និងបុគ្គលិកក្រុមហ៊ុន​ ស៊ីន​ ទ្រី​ មានចំនួនសរុប​ ៨១​ នាក់​ និងរថយន្តដឹក-ចូក​ សំរាមក្រុមហ៊ុន​ ស៊ីន​ ទ្រី​​ ០៥​ គ្រឿង​ ចុះរេីស​សំរាម​ បោស​សំអាត​ ប្រមូលសំរាម​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ដោយចាប់ផ្តេីមពីចំនុចព្រំប្រទល់ស្រុកអង្គស្នួល​-ខណ្ឌកំបូល(ខាងមុខរដ្ឋបាលព្រៃឈ)​ ក្នុងភូមិសាស្ត្រសង្កាត់២​ គឺសង្កាត់កន្ទោក​ សង្កាត់កំបូល និងបានធ្វេីការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋពីរបៀបនៃការទុកដាក់​ វេចខ្ចប់សំរាម​ឲ្យបានត្រឹមត្រូវ​ រង់ចាំភ្នាក់ងារក្រុមហ៊ុនស៊ីន​ ទ្រី​ មកប្រមូលយកតាមពេលវេលាកំណត់​ ។

គោលបំណងសំខាន់នៃការចុះធ្វេីសកម្មភាពពលកម្មនៅព្រឹកនេះ​គឺ​៖

១-​ ដេីម្បីសំអាតសំរាម​ដែលចោលរាយប៉ាយ​ គ្មានសណ្តាប់ធ្នាប់​ និងគ្មានការគ្រប់គ្រងត្រឹមត្រូវ​ ។

២-​ ធ្វេីឲ្យបរិស្ថា​ន​ អនាម័យ​ និងសោភ័ណភាព​ ​បានល្អប្រសេីរជាងមុន​ ដេីម្បីលេីកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ​ ជាពិសេសក្នុងភូមិសាស្ត្រខណ្ឌកំបូល​ ដែលជាខណ្ឌទេីបនឹងបង្កេីតថ្មីនេះ​ ។

៣-​ ជាសារ​ដាស់តឿន​ ក្រឿនរំលឹក​ និងដេីម្បីចូលរួមជំរុញ​ លេីកទឹកចិត្ត​ កែប្រែ​ឥរិយាបទ​-ទម្លាប់​ របស់​បងប្អូនប្រជាពលរដ្ឋ​ កម្មករ​ កម្មករិនី​ ស្តីពីការគ្រប់គ្រងសំរាម​ សំណល់រឹងទីប្រជុំជន​ ។

ថ្ងៃសុក្រ​ ១២កេីត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០១៩។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ