ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសតែងតាំង អធិការ ខណ្ឌកំបូល និង បឹងកេងកង

1 ខែ មុន 981 តូ សុផល

ភ្នំពេញ៖ តាមការគ្រោងទុក អធិការនគរបាលខណ្ឌថ្មី ចំនួន២រូប រួមមានខណ្ឌកំបូល និង ខណ្ឌបឹងកេងកងត្រូវបានរាជរដ្ឋាភិបាល ទើបនឹងបង្កើតថ្មីនោះ ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពេលដែល អភិបាលខណ្ឌថ្មីទាំង៣រូប ត្រូវបានប្រកាស កាលពីថ្ងៃទី ២២ មេសា ២០១៩ នៅ សាលារាជធានីភ្នំពញ កាលពីពេលកន្លងទៅ ។

ពិធីប្រកាសមុខ តំណែងអធិការនគរបាល ខណ្ឌទាំង២ខាងលើនេះ បានធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសំណាក់ ស្នងការរង ប្រធានការិយាល័យ អធិការខណ្ឌ ព្រមទាំងមន្ដ្រីនគរបាលមួយចំនួនទៀត។

ក្រៅពីពិធីប្រកាសតែងតាំង អធិការនគរបាលខណ្ឌទាំង២រូបខាង លើនេះ ក៏មានការប្រកាស តែងតាំងនិងប្រ គល់ភារកិច្ចថ្មី ព្រមទាំងបំពាក់ឋាន្ដរស័ក្ដិជូន ដល់មន្ដ្រីនគរបាលជាច្រើន នាក់ផ្សេងទៀត មានថ្នាក់វរសេនីយ៍ឯក ថ្នាក់វរសេនីយ៍ទោ ថ្នាក់វរសេនីយ៍ត្រី ថ្នាក់អនុសេនីយ៍ឯក និង ថ្នាក់អនុសេនីយ៍ទោ ជាដើម ។

នៅក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ បានលើកឡើងដោយ សង្ខេបពីលទ្ធផលការងារ ដែលសម្រេចបានរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ នាពេលកន្លងទៅ ទាំងការចូល រួមការពារបទល្មើស រក្សារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជាដើម ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានជំរុញឱ្យមន្ដ្រីនគរបាលនគរបាល ជាពិសេស អធិការ នគរបាលខណ្ឌទាំង២រូប ត្រូវខិតខំបំពេញការងារតាមបទបញ្ជាថ្នាក់លើ តបទៅនឹងអ្វីដែលទទួលបានការតែងតាំងនេះ៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក  ស ថេត ផ្តាំផ្ញើរដល់ អធិការខណ្ឌទាំង១៤  មេត្តាយកចិត្តទុកដាក់លើកការគ្រប់គ្រងមន្ត្រីក្រោមឳវាទ ទាំងមន្ត្រីដល់វ័យចូលនិវត្តន៍ និង មន្ត្រីត្រូវតម្លើង តួនាទី និងឋានន្តរៈស័ក្តិ ស្របតាមការខិតខំប្រឹងប្រែងរបស់ពួកគាត់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក  ស ថេត បន្តថា ពិនិត្យអោយអស់ពីលទ្ធភាព លើមន្ត្រីមូលដ្ឋាន ត្រូវបានលើកទឹកចិត្ត ទទួលមុខតំណែងឬ តួនាទី ក្រោយនាយប៉ុស្តិ៍ ឬ អធិការ ចូលនិវត្តន៍ ឬ ផ្លាស់ប្តូរ ទៅកន្លែងផ្សេង។

ឯកឧត្តម ស្នងការ សង្កត់ធ្ងន់ថា និងមិនលើកលែងឡើយចំពោះមន្ត្រីនគរបាលរូបណា ពាក់ព័ន្ធនិងគ្រឿងញៀន។ អធិការខណ្ឌទាំង១៤ ត្រូវខិតខំបោសសំអាត ការចរាចរណ៍ ចែកចាយ ប្រើប្រាស់ និងជួយដូរគ្រឿងញៀន ពីមូលដ្ឋានអោយមានប្រសិទ្ធភាពខ្ពស់។ ករណី ចោរឆក់ និង ចោរគាស់ផ្ទះ ទាំងយប់ទាំងថ្ងៃ ត្រូវដាក់កម្លាំងពួនស្ទាក់ទប់ស្កាត់ បង្ក្រាបអោយទាន់ពេលវេលា។ (កុំអោយមានតែផែនការណ៍ ក្នុងក្រដាស់ អោយតែល្អមើល)។

សូមបញ្ជាក់ផងដែរថា លោកវរសេនីយ៍ទោ ហង្ស មុនី អត្តលេខ ១៣១៦២ ទទួលបានមុខតំណែងថ្មី ពីអធិការរងនៃ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទៅជា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌខណ្ឌកំបូល។

ប្រវត្តិការងារ

ឆ្នាំ ១៩៨៦ ដល់ ១៩៨៧ ជាបុគ្គលិកនគរបាលឃុំ ភ្នំពេញថ្មី ស្រុកឬស្សីកែវ ។
ឆ្នាំ ១៩៨៨ ដល់ ១៩៩០ A3 ស្រុកឬស្សីកែវ។
ឆ្នាំ ១៩៩០ ដល់ ១៩៩៧ ជានាយរងប៉ុស្តិ៍ភ្នំពេញថ្មី ខណ្ឌឬស្សីកែវ។
ឆ្នាំ ១៩៩៧ ដល់ ២០០៩ ជានាយប៉ុស្តិ៍ ភ្នំពេញថ្មី ខណ្ឌឬស្សីកែវ។
ឆ្នាំ ២០០៩ ដល់បច្ចុប្បន្ន ជាអធិការរងខណ្ឌសែនសុខ ទទួលផែនសន្តិសុខ។

ដោយឡែក លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អត្តលេខ ១៧៥២៦ ទទួលបានមុខតំណែងថ្មី ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទៅជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។

ប្រវត្តិការងារ

លោកបានបំពេលការងារជាង៣០ឆ្នាំ ចាប់ពីមន្ត្រីប៉ុស្តិ៍ ប្រធានក្រុម នាយរងប៉ុស្តិ៍ នាយប៉ុស្តិ៍ និង ជាអធិការរង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!