ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូបំពងសម្លេងរំខានប្រជាពលរដ្ឋ ត្រូវ នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួន

3 ខែ មុន 42 តូ សុផល

បាត់ដំបង៖ ក្រុមអ្នកបើកបរម៉ូតូសុីមុំាងប្រែនចំនួន៣នាក់ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនខណៈពួកគេកំពុងបើកបរបំពងសម្លេងរំខានដំណេកប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង។

ក្រុមយុវជនទាំងអស់នោះកម្លាំងបានចុះប្រតិបត្តិការបង្ក្រាបកាលពីវេលាម៉ោង២២យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានលើកឡើងថា៖ដើម្បីរក្សាសណ្តាប់ធ្នាប់ និងផលរំខានដំណេកប្រជាពលរដ្ឋដែលអស់កម្លាំង ក្រោយពីបំពេញភារកិច្ចតាមស្ថាប័ននានានិងប៉ះពាល់សិទ្ធិ នៃអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ អាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុដូចលោកចាត់វិធានការដូចភ្លៀងរលឹមដើម្បីធ្វើការអប់រំ។

ជនទាំង៣នាក់នោះមានឈ្មោះដូចខាងខាងក្រោម៖ទី១-ឈ្មោះ ហាន់ កុសល ភេទប្រុស អាយុ៣១ឆ្នាំ ទី២-ឈ្មោះ តោ សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ និងទី៣ឈ្មោះ ម៉ៅ ឆាយ ភេទប្រុស អាយុ ២១ឆ្នាំ ទាំងបីនាក់មានមុខរបរមិនពិតប្រាកដ។

លោកអធិការបានបន្តថាក្រោយពីធ្វើការអបរំជនទាំង៣នាក់នោះរួច ហើយអោយវិលត្រឡប់ទៅគេហដ្ឋានវិញរៀងៗខ្លួន៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ