ព្រឹតិ្តការណ៍ថ្មីៗ

ឆក់បានសម្រេច អកុសល ប៉ូលិសសែនសុខ នៅទីនោះដែរ!(វីដេអូ)

3 ខែ មុន 1775 តូ សុផល

 

ភ្នំពេញ ៖ ជនសង្ស័យវ័យក្មេងម្នាក់ ទោះជាម៉ែឪ មានមុខមាត់គ្រាន់បើដែរ តែចរឹកជាចោរលួចមានស្ថានទម្ងន់ទោស (ឆក់) ទាំងវ័យក្មេងខ្ចី ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌសែនសុខ ចាប់ក្របួចបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ រួមដំណើរជាមួយកូនស្រី ម្តាយ ជិះលើម៉ូតូកង់បី បានសម្រេចហើយព្យាយាមបើករត់គេច ទៅផ្ទះ តែវាសនាអាក្រក់ ទ្រព្យញើសឈាមគេ ត្រូវបានកម្លាំងអន្តរាគមន៍ របស់ខណ្ឌសែនសុខ ល្បាតជួប ដេញស្ទាក់ចាប់បានភ្លាមៗមួយរំពេច កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មុខផ្សារម៉ាក្រូ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ ឈ្មោះ ចាន់ ដារ៉ា ហៅ សីហា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-9389 ជាមធ្យោបាយ ជិះដើរធ្វើសកម្មភាព ឆក់។

ចំណែក ជនរងគ្រោះ ឈ្មោះ ឃុន ធីផល្គុន ភេទ ប្រុស អាយុ៤៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះលេខ១៣បេអា ផ្លូវលេខ៣៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ នៅក្នុងកាបូប ដែលចោរឆក់ មានលុយ១០០ដុល្លា លុយខ្មែរ ៦០ម៉ឺនរៀល និងទូរស័ព្ទ២គ្រឿង ។

តាមជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ កូនស្រី ម្តាយ មានគ្នា៣នាក់ជិះម៉ូតូកង់បី ចេញពីផ្សារម៉ាក្រូ ក្នុងគោលបំណងឆ្ពោះទៅផ្ទះ មិនទាំងទាន់ផុតពីមុខផ្សារផង ស្រាប់តែចោរឆក់វ័យក្មេង ជិះមកឆក់យកកាបូបស្ពាយបានហើយ ព្យាយាមបើកម៉ូតូរត់គេច ស្រែកចោរ ៗ ផ្អើលអ្នកជិតខាង កម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ ល្បាតក្បែរនោះស្រាប់ ក្រឡេកឃើញ ដេញស្ទាក់ចាប់ជនសង្ស័យបានភ្លាម គ្មានឲ្យចោររត់ទៅដល់ផ្ទះទាន់ឡើយ ។

 

ជនសង្ស័យក្រោយចាប់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់