ព្រឹតិ្តការណ៍ថ្មីៗ

មិនមែនតិចតួចឯណា ទឹកប្រាក់ជិត២ម៉ឺនដុល្លារ បែរជាចេញ (សែកស្អុយ) វិញ!

2 ខែ មុន 309 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានតំណាងក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីតសហការណ៍ជាមួយសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធចេញមូលប្បទានបត្រគ្មានទឹកប្រាក់(សែកស្អុយ) ស្មើសាច់ប្រាក់ ១៨២៤០ដុល្លា។

បុរសខាងលើត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ២០ និង០០នាទីយប់ថ្ងៃទី ១២ មិថុនា២០១៩  នៅចំណុច ផ្ទះលេខ១៤០៦ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនសង្ស័យ ឈ្មោះ សួង ស៊ីន  អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន) ។

ដើមបណ្តឹងឈ្មោះ ហ៊ន ឡេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ដើមបណ្តឹងបានឲ្យដឹងថាមុនពេលកើតហេតុថ្ងៃទី៣០ ឧសភា ២០១៩ វេលាម៉ោងប្រហែល ១៣ និង០០នាទី  ជនសង្ស័យខាងលើ បានមកទំនាក់ទំនងនៅក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ដើម្បីយកបេតុងលាយស្រេចទៅលក់បន្ត តែមិនទាន់ទូរទាត់សាច់ប្រាក់ឲ្យក្រុមហ៊ុន សរុបជាទឹកប្រាក់ចំនួន ១៨២៤០ ដុល្លារ បន្ទាប់មកជនសង្ស័យបានចេញមូលប្បទានបត្រ ធនាគារស្ថាបនា ឲ្យទៅក្រុមហ៊ុនលុះដល់ថ្ងៃកំណត់ បើកលុយ ភាគីក្រុមហ៊ុន បានយកមូលប្បទានបត្រ ទៅបើកប្រាក់នៅធនាគារស្ថាបនា តែត្រូវបុគ្គលិកធនាគារប្រាប់មកជនរងគ្រោះវិញថា មូលប្បទានបត្រ នេះពុំមានសាច់ប្រាក់នៅក្នុងកុងធនាគារទេ (សែកស្អុយ) ។

លុះនៅថ្ងៃទី១២ មិថុនា ២០១៩ ដើមបណ្តឹងជាជនរងគ្រោះ បានធ្វើការទំនាក់ទំនង់ទៅជនសង្ស័យឲ្យមកដោះស្រាយលុយជំពាក់ ក្រុមហ៊ុន តែជនសង្ស័យមិនដោះស្រាយ ក៍ឃាត់ខ្លួនប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ តែម្តង ដើម្បីអនុវត្តតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!