ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីដែលសម្លាប់ មិត្តភក្តិកាត់ជាកង់ៗបោះក្នុងទឹកទន្លេ ត្រូវអាវុធហត្ថ បញ្ជូនទៅតុលាការហើយ!

2 ខែ មុន 156 តូ សុផល

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ

បានបញ្ជូនខ្លួនស្ត្រីសង្ស័យដែលសម្លាប់មិត្តភក្តិ រួចកាត់សពជាកង់ៗបោះចូលក្នុងទន្លេ ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប នៅក្នុងហាង យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំ ណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ចំណែកជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ ម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

គួររម្លឹកថា បន្ទាប់ពីទទួលព័ត៌មានដែលកូនស្រីរបស់ជនរងគ្រោះបង្ហោះលើបណ្តាញសង្គម Facebook សមត្ថកិច្ចជំនាញ បានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីសង្ស័យ កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យបានសារភាពថា នាងសម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ រួចកាត់សពរបស់ជនរងគ្រោះជាកង់ៗ ច្រកក្នុងស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាម និងនៅក្នុងទន្លេ ពីព្រោះតែរឿងជំពាក់បំណុលស្ត្រីរងគ្រោះចំនួន ៧០០ដុល្លារ ហើយមិនមានលុយសង៕ ដោយ ៖ សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!