ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងស្រាជិះឡានចូលក្បួន ដេញចាប់ផ្អើលក្រុងភ្នំពេញ ត្រូវសមត្ថកិច្ចច្រានចោល!

4 ថ្ងៃ មុន 361 តូ សុផល

ភ្នំពេញ៖ លោកវរសេនីយ៍ឯក​ សែម​ គន្ធា​ នាយការិយាល័យចរាចរណ៍ផ្លូវគោក​បានអោយដឹងថាពុំមានការបេីករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មួយចំនួនបានចុះផ្សាយនោះទេ​ ដោយនៅវេលាម៉ោង៥ព្រឹក​ ត្រូវនឹងថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ កងកម្លាំងចរាចរនគរបាលផ្លូវគោក​ ដែលរៀបចំសណ្តាប់ធ្នាប់​នៅតាមដងផ្លូវ​ និងសម្រួលចរាចរជូនគណ:ប្រតិភូជាតិ​ អន្តរជាតិ​ ក៏ដូចជាប្រជពលរដ្ឋនៅតំបន់នោះ​ បានឃេីញរថយន្តម៉ាកព្រុសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ​ 2AZ-5242​ បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន​ រ៉េចង្កូតពេញផ្លូវ​ ទេីបក្រុមអន្តរាគមន៍ចរាចរចល័ត​ តាមឃាត់រថយន្តនោះដេីម្បីធ្វេីការឃាត់ខ្លួន​អ្នកបេីកបរ និងជៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុ​ កម្លាំងនគរបាលបានឃាត់រថយន្តនោះបាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី​ ជិតរោងចក្រមិថុនានៅខណ្ឌសែនសុខ​៕​ បន្ទាប់ពីការត្រួតពិនិត្យរួចបានបង្ហាញអោយឃេីញថាបុរសម្នាក់នោះពិតជាមានសារជាតិស្រវឹងពិតប្រាកដម៉ែន​

សូមសារព័ត៌មានមួយចំនួួនមេត្តា​ ស្វែងរកព័ត៍មានអោយបានច្បាស់លាស់​ គ្រប់ជ្រុងជ្រោយ​ និងពិតប្រាកដជាមុនសិនមុននិងបង្ហោះ​ជាសាធារណ: ព្រោះវាអាចធ្វេីអោយមហាជនមានការយល់ច្រឡំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!