ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខណ្ឌដូនពេញ

2 ខែ មុន 39 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង ០៨,០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ មុំ ក្រសាល សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក លោកស្រីអភិបាលរង លោក លោកស្រីក្រុមការងារសាលារាជធានីភ្នំពេញ លោក ប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌដែលទើបឡើងកាន់តំណែងថ្មី លោក នាយក នាយករងរដ្ឋបាល លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌ លោក លោកស្រីប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ និង មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌទាំងអស់ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!