ព្រឹតិ្តការណ៍ថ្មីៗ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសឹង្ហបុរី ទទួលជួប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា

1 សប្តាហ៍ មុន 22 តូ សុផល

(សិង្ហបុរី)៖ នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក

បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហេង ស្វ៊ីគាត (Heng Swee Keat) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី។ 

ក្នុងជំនួបនេះ ឯកឧត្តម ហេង ស្វ៊ីគាត (Heng Swee Keat) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងការអបអរសាទរដែលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការគាទ្រដ៏លើសលប់ក្នុងការបោះឆ្នោតតំណាងរាស្រ្តនីតីកាលទី ៦ កន្លងទៅ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា មានតែសន្តិភាព និងស្ថិរភាពទេ ដែលអាចផ្តល់ឱកាសឱ្យប្រជាជាតិអាស៊ាន និងសហគមន៍អាស៊ាន មានការរីកចំរើន និងអភិវឌ្ឍបន្តទៀត។ 

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសកម្ពុជា បានកំណត់យកសន្តិភាព និងស្ថិរភាព ជាសរសរស្តមចំបង ពីព្រោះថាបើអស្ថិរភាព និងអសន្តិសុខ នោះ ការអភិវឌ្ឍ វិបុលភាព ការរីកចំរើនទាំងក្នុងប្រទេស និងតំបន់ ក៏គ្មានដែរ។ ជាក់ស្តែង ដោយសារមានសន្តិភាព និងស្ថិរភាពរយៈពេល ២០ឆ្នាំ ចុងក្រោយនេះ ទើបប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចនេះក្នុងតំបន់អាស៊ាន សន្តិភាព និងស្ថិរភាព ជាកត្តាជម្រុញតំបន់នេះឱ្យបន្តការអភិវឌ្ឍ និងរីកចំរើន។ ផ្ទុយទៅវិញការជម្រុញប្រទេសក្នុងតំបន់អាស៊ានឱ្យធ្វើការជ្រើសរើសភាគីម្ខាងៗ នឹងនាំឱ្យតំបន់អាស៊ានវិលទៅរកស្ថានភាពដូចសម័យសង្រ្គាមត្រជាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!