ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាប្លន់ ក្នុងខណ្ឌពោធ៍សែនជ័យ  និងស្រុកអង្គស្នួល ៦នាក់ ត្រូវនគរបាលស្រុកអង្គស្នួល បង្ក្រាបឃាត់ខ្លួនបានហើយ តែបក្ខពួកជាច្រើននាក់ទៀត កំពុងគេចខ្លួន!

5 ខែ មុន 128 តូ សុផល

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យជាមុខសញ្ញាប្លន់យកម៉ូតូ៦នាក់ ក្នុងចំណោមបក្ខពួក៩នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលបង្ក្រាបឃាត់ខ្លួនបន្ទាប់ពីពីក្រុមជនសង្ស័យខាងលើ ជិះម៉ូតូឌុបគ្នាដេញតាមម៉ូតូគេកំពុងធ្វើដំណើរ រួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូ តែពុំបានសម្រេចនោះទេ ដោយម្ចាស់ម៉ូតូយកសោររត់គេចខ្លួនទាន់ពេល ។ ករណីខាងលើនេះនេះ បានកើតឡើងនៅវេលាម៉ោង២ និង៤០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ ផ្លូវជាតិលេខ៤ ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្ភស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យមានគ្នា៩នាក់ ចាប់ខ្លួនបាន៥នាក់

ទី១ ឈ្មោះ យ៉ុង រ័ត្ន ហៅរី ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងពិដាន ស្នាក់នៅភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

ទី២ ឈ្មោះ ជា សុផានី ហៅផាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទី៣-ឈ្មោះ គ្រាក់ រ៉ាន់ ហៅប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ។

ទី៣ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

ទី៤ ឈ្មោះមុំ ប៊ុនឈីត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ទី៥ ឈ្មោះ សេង គឹមសៀវភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យ៤នាក់ទៀតរត់គេចខ្លួន

ទី១ ឈ្មោះ ឡុក ភេទប្រុសអាយុ២២ឆ្នាំ ទី២-ឈ្មោះ និត ភេទប្រុស អាយុ២២ឆ្នាំ ។

ជនសង្ស័យទី១ និងទី២ ស្នាក់នៅម្តុំកាណាឌីយ៉ា សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានី និង២នាក់ទៀតពុំស្គាល់អត្តសញ្ញាណ។ ចំណែកជនរងគ្រោះមានគ្នា២នាក់ពុំទាន់ស្គាល់អត្តសញ្ញាណ ។

ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះផងដែរ សមត្ថកិច្ច ធ្វការដកហូតបានមាន៖

១-ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1N-1728 ។

២-ម៉ូតូម៉ាកសង់ប៉ិច ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1CB-2380 ។

៣-ម៉ូតូម៉ាកសង់ប៉ិចពណ៌ ខ្មៅពាក់ស្លាកលេខកំពត1F-0106 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព , បំណែកក្បាំងម៉ូតូ និងស្តុប១ចំនួនជារបស់ជនរងគ្រោះ និងទូរស័ព្ទចំនួន៣គ្រឿង ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យខាងលើ បានជិះម៉ូតូ៣គ្រឿង ចេញពីរង្វង់មូលចោមចៅ3 តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុ បានឃើញជនរងគ្រោះ២នាក់ភេទប្រុស កំពុងជិះម៉ូតូ ភ្លាមនោះ ជនសង្ស័យក៏ជិះម៉ូតូដេញតាម រួចធ្វើសកម្មភាពស្ទាក់វាយ និងខ្សែក្រវាត់ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួល ដោយភ័យខ្លាចពេក ជនរងគ្រោះ បានដកសោចេញពីម៉ូតូ រួចរត់គេចខ្លួន រីឯជនសង្ស័យវិញ យកម៉ូតូមិនបាន ខឹងក៏យកដុំថ្មមកគុបលើម៉ូតូជនរងគ្រោះ បណ្តាលឲ្យបែកផ្នែកខាងមុខ ទើបជិះរត់គេចខ្លួន ។

ក្រោយពីមានហេតុការណ៍កើតឡើង ប្រជាពលរដ្ឋជិតខាង បានរាយការណ៍មកនគរបាលប៉ុស្តិ៍ពើក ភ្លាមនោះកម្លាំងប៉ុស្តិ៍ពើក ក៏សហការជាមួយកម្លាំងប៉ុស្តិ៍បែកចាន ពួនស្ទាក់ រហូតឃាត់បាននៅចំណុចឃុំបែចាន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយ៉ុង រ័ត្ន ហៅ រី បានសារភាពថា ខ្លួនធ្លាប់ធ្វើសក្មភាពចំនួន៣លើក ទី១-នៅម្តុំផ្សារឯករាជ ចោមចៅ យកបានម៉ូតូ០១៧មួយគ្រឿង រួចយកទៅបញ្ចាំនៅឃ្លាំងរំសេវបានប្រាក់ចំនួន៦០០ដុល្លារ លើកទី២-នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៣ភ្លឺ វាយយកម៉ូតូសង់០១៨មួយគ្រឿង នៅជិតបែកចាន ហើយយកទៅបញ្ចាំបានលុយ៦០០ដុល្លារ លើកទី៣ ខ្លួនជាអ្នកយកខ្សែក្រវាត់ វាយទៅលើជនរងគ្រោះ៣ខ្សែក្រវាត់ បណ្តាលឲ្យដួលត្រូវជនរងគ្រោះដកសោរ រត់ យកមិនបានសំរេច ទើបឈ្មោះ និត និងឈ្មោះ ឡុក យកដុំថ្មគុបលើ ម៉ូតូ ហើយជិះរត់គេច តែត្រូវសមត្ថកិច្ចឃាត់បាន ។

បច្ចប្បន្ន ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ