ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត ដាក់គ្រឿងចក្រជីកកាយស្តារប្រឡាយចំនួន ០៣ខ្សែ និងបន្តទៅទីតាំងមួយចំនួនទៀត

1 ខែ មុន 47 តូ សុផល

ភ្នំពេញ៖  បន្ទាប់ពីចុះពិនិត្យសិក្សាជាក់ស្តែងនៅទីតាំងប្រឡាយមួយចំនួន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់មន្រ្តីជំនាញអោយដាក់គ្រឿងចក្រចុះកាយស្តារប្រឡាយចំនួន ០៣ខ្សែ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង និងសង្កាត់ក្រាំងធ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលទឹកអោយហូរទម្លាក់ទៅទំនប់កប់ស្រូវបានទាន់ពេលវេលា កុំអោយមានការស្ទះលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋក្នុងតំបន់មួយចំនួនផ្នែកខាងលិចភូមិសាស្ត្រខណ្ឌសែនសុខ នារដូវវស្សាខាងមុខនេះ ។

ជាមួយនេះ អាជ្ញាធរខណ្ឌសែនសុខនឹងបន្តដាក់គ្រឿងចក្រ និងកម្លាំងទៅជីកកាយស្តារប្រឡាយ និងស្តារប្រព័ន្ធលូនៅតំបន់មួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌអោយបានឆាប់រួចរាល់មុនរដូវវស្សាមកដល់ ជៀសវាងការជនលិចលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!