ព្រឹតិ្តការណ៍ថ្មីៗ

ចូលចិត្តរំលោភណាស់ឬ! មានតែធ្វើបែបនេះ ទើបសម!

3 ខែ មុន 69 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ៨ និង ៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យ លោក គឹម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌដូនពេញ បន្តចុះវាយបំបែកបេតុងដែលប្រជាពលរដ្ឋបានចាក់រំលោភនៅលើថ្នល់សាធារណៈ និងចាក់បិទគម្របលូតាមចិញ្ចើមផ្លូវលេខ៨៨ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ ។

ជាលទ្ធផល: រដ្ឋបាលខណ្ឌដូនពេញ បានធ្វើការវាយបំបែកថ្មបេតុងដែលចាក់រំលោភយកផ្លូវសាធារណៈ នៅតាមបណ្ដោយផ្លូវនោះ និងបានបន្តប្រកាសជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះត្រូវប្រកបអាជីវកម្មនៅតាមគំនូសដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន ក្នុងករណី បងប្អូនមិនចូលរួមសហការជាមួយអាជ្ញាធរខណ្ឌនោះអាជ្ញាធរខណ្ឌនិងប្រើប្រាស់វិធានការ រដ្ឋបាល ដោយដកហូតសម្ភារៈដែលតាំងលក់នៅលើផ្លូវសាធារណៈយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ