ព្រឹតិ្តការណ៍ថ្មីៗ

ជនបរទេសម្នាក់ អង្គុយយំ រឿងចោរឆក់ កណ្តាល ក្រុងភ្នំពេញ!

1 ខែ មុន 61 តូ សុផល

ភ្នំពេញ ៖ លោកចោរឆក់អត់ មេត្តាគូរអាណិតស្រ្តីជនបរទេសម្នាក់ ត្រូវចោរឆក់កាបូបពេលកំពង់ជិះកង់ទៅបង្រៀនកូនសិស្សសាលាឯកជនបានសំរេចហើយមកអង្គុយយំសោកស្ដាយទ្រព្យសម្បត្តិដែលបាត់បង់ ហេតុការនេះបង្កការភ្ញាក់ផ្អើល កាលលវេលាម៉ោង៦និង២០នាទី ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្តុបបូកគោ តាមផ្លះវព្រះមុនីវង្សកែងផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ បានអោយដឹងថាគាត់ឈរសម្រួលចរាចរណ៍នៅគោលលដៅស្តុប៣៦០ ហើយក៏មានស្រ្តីម្នាក់ជិះកង់មកអង្គុយយំហើយក៏បានអោយអ្នកចេះភាសាអង់គ្លេសបក់ប្រែទើបដឹងថា មានជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥ពណ៍ខ្មៅមិនចាំស្លាកលេខដែលជិះតាមផ្លូវព្រះមុនីវង្សស្របទិសគ្នា ក្នុងទិសដៅពីត្បូងមកជើងបានឆក់យកកាបូបគាត់ទុកនៅ កន្ត្រកកង់ខាងមុខហើយជនសង្ស័យបើកម៉ូតូរត់គេចខ្លួនបាត់ទៅក្នុងកាបូបសម្ភារៈមិនច្រើនទេមានតែលុយតិចតួច និងទូរស័ព្ទដៃប៉ុណ្ណោះ ហើយគាត់យំស្ដាយទ្រព្យសម្បត្តិគាត់ណាមួយភ័យផងមិនដែលប្រទះដែលជាលើកទី១ សូម្បីតែជិះកង់ក៏ជនល្មើសមិនប្រណីដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចសួរនាំដឹករឿងហេតុក៏ទាក់ទងទៅខាងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ មកយកស្រ្តីជនបរទេសទៅដាក់ពាក្យបណ្ដឹងដើម្បីកំណត់មុខសញ្ញាជនល្មើសមកដាក់ទោសតាមផ្លូវច្បាប់៕

ជុំវិញបទល្មើសចោរឆក់កើតមានមិនសល់ថ្ងៃបែបនេះ បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់សមត្ថកិច្ចគ្រប់ស្ថាបនពាក់ព័ន្ធទាំងអស់  ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ មេត្តាដាក់កម្លាំងល្បាត ពួកស្ទាក់ បង្ការ និង បង្ក្រាប ផង៕

ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!