ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តបើកបំពានភ្លើងស្តុប ផ្ដាច់ជីវិតស្ត្រីម្នាក់​ ម្នាក់ទៀតរបួសធ្ងន់ (វីដេអូ)

2 ខែ មុន 232 តូ សុផល

ភ្នំពេញ ៖ ជីវិតមនុស្សនៅលើដងផ្លូវ ហាក់ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់​! ហើយបានក្លាយជាទម្លាប់របស់លោកអ្នកបើកបររថយន្តធុនធំ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានាក្នុងពេលរាត្រី ហើយរត់បាត់នេះ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួល និង​តក់ស្លុតបែបណា​?

ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្ត កូរ៉ូឡាមួយគ្រឿង បើកបំពានភ្លើងស្តុបទៅបុកពេញទំហឹង បណ្តាលឲ្យខ្ទាតប៉ើងបោកផ្ទប់នឹងចិញ្ចើមថ្នល់ ស្លាប់យ៉ាងអណោចអធ័មទាំងព្រឹក ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន បើកទៅមុខប្រហែល៥០ម៉ែត្រ​ទៀតទើបឈប់ ឃើញសភាពមិនស្រួល​ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ​បានកើតឡើង​កាលពីវរលាម៉ោង៥:១៥នាទីព្រឹកព្រលឹម​ ថ្ងៃអង្គារ៍​ ទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ ត្រង់ចំណុចស្តុបអនុវិទ្យាល័យចតុមុខ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា​ជនរងគ្រោះមានឈ្មោះ នាង លាបភា ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅម្តុំបាក់ទូក មានស្រុកកំណើតនៅ ខេត្តបាត់ដំបង រីឯជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ណាត់ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំបាក់ទូក មានមុខរបរចុងភៅ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះប្រុសម្នាក់ ស្រីម្នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 1l-1980 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្តុបបែកជាបួន ក៏មានរថយន្តកូរ៉ូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2A-6706 ធ្វើដំណើរពីត្បូងទៅជើង ក្នុងរឿងល្បឿនលឿន បានជ្រុលមកបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យខ្ទាតប៉ើងបោកផ្ទប់នឹងចិញ្ចើមថ្នល់ ស្លាប់យ៉ាងអណោចអធ័មទាំងព្រឹក ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន បើកទៅមុខប្រហែល៥០ម៉ែត្រ​ទៀតទើបឈប់ ឃើញសភាពមិនស្រួល​ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។

បច្ចប្បន្នក្រោយពេលកើតហេតុ​ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ជាបណ្តោះអាសន្ន រងចាំម្តាយមកយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំណែកឯរថយន្តបង្កនឹងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរងចាំធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តអោយចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ។

យ៉ាងណាមិញ​ បងប្អូនប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ​ ស្នើសុំដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធជួយបង្ហាញវិដេអូ​ នៅក្នុងកាមេរ៉ាសុវត្ថិភាព នៅចំណុចស្តុប​កើតហេតុខាងលើនោះ​ ផ្សព្វផ្សាយជាសាធារណៈផង ព្រោះមិនដែលឃើញសមត្ថកិច្ចណាបង្ហាញកាមេរ៉ាសុវត្ថិភាព​ជូនប្រជាពលរដ្ឋបានដឹងម្ដងណាឡើយ​ ពួកគាត់ឆ្ងល់ថា​ ដាក់កាមេរ៉ាសុវត្ថិភាពតាមផ្លូវតាមស្តុប​ តែមិនដែលឃើញបង្ហាញ​ពាក់ព័ន្ធករណីផ្សេងៗដែលបានកើតឡើងនៅតាមដងវិថីនានា​ សុទ្ធតែជា​អាថ៌កំបាំង​ ឬដាក់គ្រាន់តែល្អមើល?  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!