ព្រឹតិ្តការណ៍ថ្មីៗ

លោក សក់ ច័ន្ទកញ្ញារិទ្ធ ចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ជូនពលរដ្ឋ៣៤គ្រួសារ នៅសង្កាត់ក្រាំងធ្នង់

1 ខែ មុន 20 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១០កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​២០គ្រួសារ ចាស់ជរា៥គ្រួសារ ជនពិការ៥គ្រួសារ និងគ្រួរសាររងគ្រោះដោយសារខ្យល់កន្រ្ទាក់៤គ្រួសារ សរុបចំនួន៣៤គ្រួសារ ដែលរសនៅ សង្កាត់ក្រាំងធ្នង់។

ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់លោកតាលោកយាយ​បងប្អូនទាំងអស់ លោកប្រធានអនុសាខា ក៏សូមអំពាវនាវឲ្យយកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន​។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនគ្រួសារជូបការលំបាក ចាស់ជរា ជនពិការ ចំនួន ៣០គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ មី២៥កញ្ចប់ ទឹកសុទ្ឋ១កេស ទឹកក្រូច៤កុំប៉ុង ត្រីខ៤កុំប៉ុង ទឹកដោះគោ១កុំប៉ុង ស្ករស១គីឡូ តែ២កញ្ចប់ ឆ្នាំង១ និងថវិកាចំនួន៥០.០០០ រៀល។

ដោយឡែក៤គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ទទួលបាន ៖

អង្ករ៣០គីឡូក្រាម ទឹកត្រី១យួរ មី១កេស ទឹកសុទ្ឋ១កេស ទឹកក្រូច១កេស ត្រីខ១យួរ សំភារៈផ្ទះបាយ១ឈុត និងថវិកា ១៥០.០០០រៀល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!