ព្រឹតិ្តការណ៍ថ្មីៗ

ជំនួបរវាងមេទ័ពជើងគោកម្ពុជា-សិង្ហបុរីបានធ្វើឡើងនៅសាធារណរដ្ឋសិង្ហបុរីដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពនៃប្រទេសទាំងពីរ

5 ថ្ងៃ មុន 70 តូ សុផល

ភ្នំពេញ៖ ជំនួបរវាងមេទ័ពជើងគោកម្ពុជា-សិង្ហបុរីបានធ្វើឡើងនៅសាធារណរដ្ឋសិង្ហបុរីដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពនៃប្រទេសទាំងពីរដោយគណៈប្រតិភូកងទ័ពជើងគោកកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងភាគីសិង្ហបុរីដឹកនាំដោយ

ឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ (Goh Si Hou) មេបញ្ជាការ កងទ័ពជើងគោក នៃសាធារណរដ្ឋសឹង្ហបុរី។

ឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ (Goh Si Hou) មេបញ្ជាការ កងទ័ពជើងគោក នៃសាធារណរដ្ឋសឹង្ហបុរីបានលើកឡើងថា លោកពិតជាមានសេចក្តីរីករាយដែលបានទទួលស្វាគមន៍ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណប្រតិភូកងទ័ពជើងគោកកម្ពុជា។ នេះជាការបង្ហាញឱ្យឃើញពីទំនាក់ទំនងល្អរវាងកងទ័ព ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ ចាត់ទុកជំនួបនេះ ជាជំហានបន្តយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងគុណភាព និងសមត្ថភាព ដល់កងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបានកិច្ចការពារសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង ជាពិសេសការពង្រឹងពង្រីកការរឹតចំណងសាមគ្គីភាព នឹងមិត្តភាព រវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសជាសមាជិកអាអស៊ានតែមួយ ភាគីទាំងពីរ ត្រូវបន្តពង្រឹង និងការពង្រីកទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការល្អ លើការរក្សាសន្តិភាព ស្ថិរភាព ទាំងកំរិតទ្វេភាគី និងតំបន់។ មេបញ្ជាការ កងទ័ពជើងគោក បានថ្លែងអំណរគុណ កងទ័ពសិង្ហបុរីដែលបានជួយកងទ័ពកម្ពុជាកន្លងមក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!