ព្រឹតិ្តការណ៍ថ្មីៗ

វាយខ្នោះជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន  ៨កញ្ចប់តូចធំ 

5 ថ្ងៃ មុន 43 តូ សុផល

ភ្នំពេញ  ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម  សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ  បានចេញ ល្បាត ពួនស្ទាក់ ទប់ស្កាត់បទល្មើស  នៅក្នុងមូលដ្ឋាន  បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះបន្ទាប់ពីឃើញជិះម៉ូតូតែម្នាក់ឯង ដោយមានការសង្ស័យ  សមត្ថកិច្ចបានហៅសួរនាំ  និងសុំធ្វើការឆែកឆេរ  ដោយរកឃើញ  ក្រាមពណ៍សថ្លា  ៨កញ្ចប់  ទើបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ។

ការឃាត់ខ្លួនខាងលើនេះ  ធ្វើឡើងកាលពីវេលា ម៉ោង ០០:២០នាទីរំលងអាធ្រាត្រ  ឈានចូលថ្ងៃពុធ  ទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចជិតស្ថានីយ៍ប្រេង ឥន្ទៈ កាល់តិច  (មុខផ្សារឡឥដ្ឋ) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ពីបទជួញដូរដោយ ខុស ច្បាប់ នូវ សារ ធាតុ ញៀន   មានឈ្មោះ   នី បញ្ញាពេជ្រ ហៅអាពេជ្រ ភេទប្រុស  អាយុ២០ឆ្នាំ មុខរបរ ធ្វើម្ហូបការ ចុងភៅ ឡៅ  ហួរហួត និងមានស្រុកកំណើតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ  ស្នាក់នៅផ្ទះជួលមួយកន្លែងនៅផ្លូវលំ ម្ដុំខារ៉ាអូខេត្រជាក់ចិត្តថ្មី សង្កាត់កំពង់សំណាញ់  ក្រុងតាខ្មៅ  ខេត្តកណ្ដាល  ។

លោកអនុសេនីយ៍ឯក  វុឌ្ឈ  ផូសារវ័ន្ត  នាយប៉ុស្តិ៍ចាក់អង្រែក្រោម បានប្រាប់ឲ្យដឹងថា  នៅមុនកើតហេតុ  អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ  និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ  ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម  សហការជាមួយកម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ  បានចេញល្បាតក្នុងមូលដ្ឋាន មកដល់ចំណុចខាងលើ  បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងជិះម៉ូតូតែម្នាក់ឯងតាមផ្លូវ  ដោយមានការសង្ស័យ  កម្លាំងល្បាតបានហៅមកសួរនាំ  និងសុំធ្វើការឆែកឆេរ ខ្លួន  ជាក់ស្ដែងរកឃើញ ក្រាមពណ៌សថ្លា  ចំនួន៨កញ្ចប់ ដែលលាក់ទុកក្នុង ហោប៉ៅ អាវ ទើបកម្លាំងធ្វើការឃាត់ខ្លួន បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានឆ្លើយសារភាពថា  នៅមុនពេលកើតហេតុ  រូបគេបានតេណាត់គ្នា ទៅយកលុយ នៅណេត២៤ម៉ោង មួយកន្លែង  នៅក្រោយផ្សារតាខ្មៅថ្មី ស្ថិតក្នុងសង្កាត់ដើមមៀន  ក្រុងតាខ្មៅ ហើយនៅវេលាម៉ោង២២:៣០នាទី  ឈ្មោះខ្មៅ  បានតេហៅខ្ញុំមកយកលុយចំនួន១៥ម៉ឺន រៀល  នៅចំណុចណេតដែលបានណាត់គ្នាខាងលើ  ដើម្បីយកមកទិញគ្រឿងញៀន នៅនៅច្រកដឿងហែម ហ្គេមបាញ់ត្រីមួយកន្លែង នៅសង្កាត់ចាក់អង្រែលើ  ដែលឈ្មោះខ្មៅ បានទូរស័ព្ទណាត់គ្នា  ជាមួយអ្នកលក់ ថ្នាំរួចហើយ ទើបខ្ញុំជិះម៉ូតូដែលខ្ចីមិត្តភ័ក្តមកឈប់រងចាំនៅចំណុចច្រកហ្គេមបាញ់ត្រីនោះ។ បន្តិចក្រោយស្រាប់តែមានក្មេងប្រុសម្នាក់  អាយុប្រហែល ១៤ឆ្នាំ  (ពុំស្គាល់អត្តសញ្ញាណ ) បានដើរចេញពីច្រកទូហ្គេមបាញ់ត្រីនោះមក ជួបខ្ញុំ  រួចសួរខ្ញុំថា  បងឈ្មោះអី ហើយខ្ញុំក៏បានប្រាប់វិញថា  ខ្ញុំឈ្មោះ  ពេជ្រ រួចក្មេងប្រុសនោះបានហុចថ្នាំញៀន អោយខ្ញុំ ខ្ញុំក៏ហុចលុយអោយវិញចំនួន១៤ម៉ឺនរៀល  នៅសល់មួយម៉ឺនទុកសម្រាប់តម្លៃដឹកជញ្ជូន ដែលឈ្មោះខ្មៅ ប្រើមកទិញថ្នាំញៀន និងអោយថ្នាំញៀនមួយកញ្ចប់តូចសម្រាប់ខ្ញុំជក់ ។ ពេលខ្ញុំទិញថ្នាំបានហើយ   ខ្ញុំក៏ជិះម៉ូតូចេញមកក្រៅបានបន្តិច ស្រាប់តែជួបកម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្ញុំត្រួតពិនិត្យ  នៅត្រង់ចំណុចក្បែរស្ថានីយប្រេងឥន្ទនៈ  កាល់តិច  ផ្លូវជាតិលេខ២ ភូមិទួលរកា  សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  រួចធ្វើការឆែកឆេរ រកឃើញថ្នាំញៀនដែលខ្ញុំបានលាក់ទុកក្នុង ហោប៉ៅ អាវ  ចំនួន៥កញ្ចប់ថង់តូច ៣កញ្ចប់ថង់ធំ  ទើបកម្លាំងធ្វើការឃាត់ខ្លួន បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោមដើម្បីធ្វើការសាកសួរបន្ត។

វត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)  ចំនួន បានចំនួន ៨កញ្ចប់ (៥កញ្ចប់ថង់តូច  ៥កញ្ចប់ថង់ធំ) និងទូរស័ព្ទដៃចាស់  ម៉ាកNokia មួយគ្រឿង  និងម៉ូតូមួយគ្រឿង  ម៉ាកហុងដាឌ្រីម សង់ប៊ិច  ពណ៍ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ  1BI-0469 ។

បច្ចុប្បន្ន  ជន សង្ស័យឈ្មោះ នី បញ្ញាពេជ្រ ហៅអាពេជ្ររៈ  ត្រូវបានឃាត់ ខ្លួននៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ដើម្បី រងចាំប្រគល់ឲ្យផ្នែកជំនាញខណ្ឌមានជ័យ កសាង  សំណុំ រឿងចាត់ការបន្តតាមនីតិវិធី ៕  (ដោយ ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!