ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម តែ ជីហាន (Teo Chee Hean) ទេសរដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី

4 ខែ មុន 39 តូ សុផល

សិង្ហបុរី៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនិងឯកឧត្តម តែ ជីហាន (Teo Chee Hean) ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី
នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

ក្នុងជំនួបនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ណែត និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនៈផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី។

ឯកឧត្តម បានបន្តថា ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរឡុងណាស់មកហើយ និយាយជារួមក្នុងវិស័យមួយចំនួន ដូចជាអប់រំ ពាណិជ្ជកម្ម ទេសចរណ៍ និងនិយាយដោយឡែកក្នុងវិស័យសន្តិសុខ។ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថាទស្សនកិច្ចរបស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក នាពេលនេះ នឹងកាន់តែរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ឧត្តមេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះសាធារណរដ្ឋសិង្ហបុរី ដែលបានអញ្ជើញរូបលោក និងគណៈប្រតិភូកងទ័ពជើងគោកមកបំពេញទស្សនកិច្ចផ្លូវការ។ មេបញ្ជាការ កងទ័ពជើងគោក បានបន្តថា ជាការពិត ប្រទេសកម្ពុជា និងប្រទេសសឹង្ហបុរី មានទំនាក់ទំនងជាមួយគ្នាជាង ៥០ឆ្នាំមកហើយ ហើយទំនាក់ទំនងនេះនឹងនៅតែបន្តទៅថ្ងៃអនាគត។ ពាក់ព័ន្ធការងារសន្តិសុខ និងសិ្ថរភាពក្នុងតំបន់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃក្នុងតំបន់ត្រូវរួមគ្នាថែរក្សា បើពុំមានសន្តិភាព និងសិ្ថរភាព នោះក៏ពុំមានការអភិវឌ្ឍផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ