ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួន ជនជាតិ កូរ៉េខាងត្បូង ម្នាក់ លួចស្នាក់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា

4 ខែ មុន 23 តូ សុផល

សៀមរាប៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះឃាត់ខ្លួនជនបរទេសម្នាក់ពីបទលួចស្នាក់នៅខុសច្បាប់ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសនេះ មានឈ្មោះ YOO JEEUNG ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង មុខរបរ បុគ្គលិកហាងលក់ផ្សិត ស្នាក់នៅផ្ទះជួលខាងលើ។

ផ្អែកតាមការសាកសួរ ជនបរទេសនេះ បានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១០ តាមច្រកអន្តរជាតិប៉ោយប៉ែត បន្តមកស្នាក់នៅផ្ទះជួលក្នុងខេត្តសៀមរាប ហើយលិខិតឆ្លងដែនរបស់ខ្លួន បានបាត់ក្នុងកំឡុងខែមីនា ឆ្នាំ២០១៤ និងទិដ្ឋាការស្នាក់នៅហួសសុពលភាពតាំពីកំឡុងខែមករា ឆ្នាំ២០១៥ រូហតមកដល់បច្ចុប្បន្ន។

មូលហេតុដែលជនបរទេសរូបនេះ មិនបានលិខិតឆ្លងដែនថ្មី និងបន្តទិដ្ឋាការស្នាក់នៅឲ្យបានត្រឹមត្រូវ ដោយសារជនបរទេសរូបនេះ ពុំមានថវិកាគ្រប់គ្រាន់សម្រាប់បង់អាករស្នាក់នៅ ព្រោះពុំមានការងារធ្វើ។


បច្ចុប្បន្នជនបរទេសនេះ ត្រូវបញ្ជូនទៅទីស្នាក់ការត្រៀមបណ្តេញចេញ ប្រចាំខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ