ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ  អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ

2 ខែ មុន 35 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៤,៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីពិនិត្យ ពង្រឹងបន្ថែម និង ដាក់ចេញវិធានការចាំបាច់មួយចំនួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់មន្រ្ដីរាជការ និងកងកម្លាំងពាក់ព័ន្ធ ព្រមទាំងទិសដៅការងារសម្រាប់ខែបន្ដបន្ទាប់ទៀត ។ ក្នុងនោះមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខណ្ឌ លោក នាយក-រងរដ្ឋបាលខណ្ឌ លោក អធិការរងនគរបាលខណ្ឌ លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក ប្រធានយោធាប្រចាំខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះជំនាញពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ លោកប្រធានប្រជាការពារខណ្ឌ និងលោក តំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌដូនពេញ ផងដែរ ។

កិច្ចប្រជុំបានកំណត់យករបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១-បន្ដពង្រឹងវិធានការបង្ការ បង្រ្កាបបទល្មើសព្រហ្មទណ្ឌ(លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ) និងលទ្ធផលការងាររយៈពេល ០១ខែ កន្លងមក ។

២-បន្ដពង្រឹងការអនុវត្តសេចក្ដីណែនាំលេខ ០០៧/១៧ សណន ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដោះស្រាយបញ្ហាចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ រួមមាន៖
– សណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងចិញ្ចើមផ្លូវ
– ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងមូលដ្ឋាន
– បញ្ហារថយន្ដធន់ធំ រថយន្ដក្រឡុកស៊ីម៉ង់ត៍ចេញចូលរាជធានីភ្នំពេញ
– និងបញ្ហាការសង់រោងបុណ្យ រោងការនៅលើផ្លូវសាធារណៈ ។
៣-ការងារផ្សេងៗ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!