ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ

4 ខែ មុន 19 តូ សុផល

ខេត្តព្រះវិហា៖  អបអរសាទរគោលនយោបាយផ្តល់សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកូនអាយុក្រោម២ឆ្នាំរបស់រាជរដ្ឋាភិបាល កម្ពុជា ចាប់អនុវត្តនៅខេត្តព្រះវិហារ ថ្ងៃ១ ខែមិថុនា ឆ្នាំ២០១៩នេះតទៅ។

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត អញ្ជើញជាអធិបតីភាពពិធីផ្សព្វផ្សាយស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬ ប័ណ្ណអាទិភាព នៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ប្រជាពលរដ្ឋសរុបប្រមាណ ៤០០នាក់ ។

ឯកឧត្តមក៏បានបន្តសួរសុខទុក្ខ និងប្រគល់សាច់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែក ១៦មករាផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ