ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) សកម្មណាស់! ទើបចេញពីគុក ឆក់ទៀត!

2 ខែ មុន 2103 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានកាលពីម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១១ មិថុនា២០១៩ នៅចំណុចផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាងខណ្ឌសែនសុខ ដោយជាប់ពាក់ព័ន្ធធ្វើសកម្មភាពឆក់តាមដងផ្លូវសាធារណះ។

ជនសង្ស័យឈ្មោះ ពៅ ពេជ្រ ហៅ ពេជ្រ អាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេ ៦៥ផ្លូវលំក្រុម២ភូមិគោកឃ្លាង សង្កាត់គោកឃ្លាងខណ្ឌសែនសុខ(ជាមុខសញ្ញាចាស់ទើបចេញពីពន្ធធនាគាដោយជាប់មួយឆ្នាំ ពី លួចមានស្ថានទម្ងន់ទោស (ឆក់)។

នគរបាលខណ្ឌសែនសុខ ឲ្យដឹងថា កាលពីរសៀលថ្ងៃទី ៧មិថុនា២០១៩ ជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់កាបូបដៃបានសម្រេចពីបុរសម្នាក់នៅចំណុចផ្លូវ១០០៣ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខក្រោយធ្វើសកម្មភាពជនរងគ្រោះបានមកដាក់បណ្តឹងអោយសមត្ថកិច្ចជួយស្រាវជ្រាវ។និងយោងតាមកាំម៉ារ៉ាសុវត្តិភាពនៅកន្លែងកលតហេតុទលបសមត្ថកិច្ចកំណត់បានមុខសញ្ញាខាងលើលុះដល់ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១ មិថុនា២០១៩សមត្ថកិច្ចឃើញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿងម៉ាកNEX||ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HQ-7089តាមដងផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាងខណ្ឌសែនសុខក៍ឃាត់ខ្លួនតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ថាខ្លួនធ្លាប់ធ្វើសកម្មភាពច្រើនលើកមកហើយ ទីតាំងនៅតាមបណ្តោយផ្លូវហាណូយ មុខ ធនាគារជាតិ ម្តុំ អ៊ីអន២ និងទីតាំងមួយចំនួនទៀតក្នុងទីក្រុងភ្នំពេញ។ ហើយក៍ធ្លាប់ ត្រូវនគរបាលខណ្ឌ៧មករា ចាប់ខ្លួន និងចេញពីគុក កាលពីជាង៣ខែមុន។

បច្ចុប្បន្ន ជនសង្ស័យកំពុង ឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!