ព្រឹតិ្តការណ៍ថ្មីៗ

ភ័យស្លន់ស្លោ​ទាំងកណ្ដាលរាត្រី​ ពេលប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់លើអង្រឹងក្រោមដើមប្រេងខ្យល់

1 ខែ មុន 84 តូ សុផល

ភ្នំពេញ៖ ប្រជាពលរដ្ឋម្នាក់ដែលជាអ្នករើសអេតចាយបាន ប្រទះឃើញសពស្ត្រីម្នាក់ដេកស្លាប់លើអង្រឹងក្រោមដើមប្រេងខ្យល់បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១៖២០នាទី យប់រំលងអធ្រាតឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩

តាមបណ្ដោយផ្លូវបេតុង ចំណុចក្រោយផ្សារកាណាសុធី ចម្ងាយប្រមាណមួយគីឡូម៉ែត្រ ក្នុងភូមិចោមចៅ១សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

សពរងគ្រោះខាងលើមានឈ្មោះវឿន ធារី ភេទស្រីអាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងកេតក្រោម ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប្រភពពីស្ត្រីម្នាក់ជាអ្នករើសអេតចាយបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញស្ត្រីអាណាថាម្នាក់ដើរក្នុងសភាពអាក្រាតកាយឃើញដូចច្នោះរូបគាត់បានយកខោអាវមកឲ្យស្លៀកពាក់ ហើយក៏នាំមកអង្គុយក្នុងរោងលក់ដូរមួយកន្លែងជាប់អង្រឹងបានយកបាយឲ្យហូបតែគាត់មិនហូប ហើយរូបគាត់និងប្ដីបានបន្តទៅរើសអេតចាយបន្តទៀត លុះនៅពេលត្រលប់មកផ្ទះវិញ ស្រាប់តែមើលទៅតូបលក់ដូរមិនឃើញក៏ក្រលេចមកមើលក្នុងអង្រឹងស្រាប់តែឃើញស្ត្រីអាណាថាខាងលើេដកស្លាប់បាត់ទៅហើយ។

បន្ទាប់មកក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញមកធ្វើកាសល្យវិច្ឆ័យ តែសមត្ថកិច្ចជំនាញថា ចាំភ្លឺឡើងចាំធ្វើ និងទាក់ទងតាមអត្តសញ្ញាណប័ណ្ណរកសាច់ញ្ញាតិឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!