ព្រឹតិ្តការណ៍ថ្មីៗ

ហួសចិត្តទៀតហើយ! ធ្លាយរឿងលោកផ្កាយ១ កាងទីតាំងហ្គេមបាញ់ត្រី បំភ័យអាជ្ញាធរ?

4 ខែ មុន 193 តូ សុផល

ភ្នំពេញ​ ៖ ហ្គេមបាញ់ត្រីគឺជាទីតាំងមួយ ប្រមូលផ្ដុំទៅដោយក្រុមបងតូចបងធំ​ ក្រុមប្រើប្រាស់គ្រឿងញៀន យ៉ាងអនាធិបតេយ្យ​ ពពាក់ពពូនគ្នាលេង​យ៉ាង​សប្បាយ​អ៊ើងង​ហើ​យ លុះពេលចាញ់អស់លុយ​ ​គឺ​បែកគំនិត​​ប្រព្រឹត្តិ​នូវ​បទល្មើស​លួច ឆក់ ប្លន់ និង​សកម្មភាព​អសន្តិសុខ​ផ្សេង​ៗ​ជាដើម ដើម្បី​យក​លុយ​មក​បំពេញ​ចំណង់ចិត្ត​​លេង​ហ្គេ​ម​មួយ​នេះ​ទៀត។ 

ជាក់ស្ដែង​ កាលពីវេលាម៉ោងជាង០៣រំលងអាធ្រាត្រ​ ចោរបានធ្វើសកម្មភាពលួច​កាច់កញ្ចក់រថយន្តស៊េរីទំនើប NX200t ​បាត់ទាំងសងខាង ដែលជារថយន្ត​របស់​ភ្ញៀវ​ដែលមកលេង​ ហើយចតទុកមុខការិយាល័យ TVFB ទីតាំង​ផ្ទះ​លេខ ១០Eo ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ មិនបាន១០នាទីផង​ ចេញមកវិញបាត់កញ្ចក់រថយន្តទាំងសងខាង ទើបធ្វេីឲ្យលោក​ សុវណ្ណរិទ្ធី​ នាំក្រុមការងារ​ TVFB ចុះផ្សាយផ្ទាល់ទីតាំង​ហ្គេមបាញ់ត្រី​ខុសច្បាប់​មួយ​ នៅផ្ទះលេខ៤០Eo ផ្លូវ១៨៤ ដែលមានចំងាយជិត៥០០ម៉ែត្រ​ ពីការិយាល័យTVFB ហេីយជាក់ស្ដែង​ឃើញមានក្មេងស្ទាវកំពុង​ពពាក់ពពូនគ្នាលេងហ្គេម​បាញ់ត្រី​ក្នុងនោះ​ ទេីបលោក​សុវណ្ណរិទ្ធី​ ធ្វើការអំពាវនាវដល់លោក សុខ​ ពេញវុធ​ ​អភិបាលខណ្ឌដូនពេញ​ និង​លោកវសេនីយ៍ឯក​ ទៀង​ ច័ន្ទសារ​ អធិការនគរបាលខណ្ឌដូនពេញ មេត្តាចុះបង្ក្រាប​ ដើម្បីពួកគាត់រស់នៅមានការស្ងប់ស្ងាត់ និងមានសុវត្ថិភាព​ខ្លះផង ព្រោះបច្ចប្បន្នទីតាំងនេះ ជារៀងរាល់យប់​កំពុងបង្កការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋដែលរស់​នៅទីនោះ និងជាពិសេសអ្នកធ្វេីដំណេីរឆ្លងកាត់ មិនសូវមានអ្នកណាហ៊ានធ្វេីដំណេីរតាមផ្លូវនោះទេ។ 

ចំពោះទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលមានដាក់អក្សរ(V)សម្គាល់​  គឺដាក់ចំណាំជារបស់មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ដែលមានងាជាឧត្តមសេនីយ៍ ជាអ្នកចេញមុខកាង ទេីបអាចបេីកលេងដោយរលូនជាយូរមកហើយ គ្មានសមត្ថកិច្ច ឬអាជ្ញាធរចុះបង្រ្កាប ឬក៏មានវិធានការ បែបណានោះទេ។ 

គួរបញ្ជាក់ថា​ ហ្គេមបាញ់ត្រី​នេះ គឺជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់​ ដោយ​ប្រើប្រាស់​លុយ​ ទើប​អាច​លេង​បាន វា​ជា​ហ្គេ​ម​មួយ​ប្រភេទ​ ដែល​ច្បាប់​ហាមប្រាម​ មិនអោយមាន។ បន្ថែម​ពី​នេះ​ទៅ​ទៀត​វា​មិន​ត្រឹមតែ​ជា​ប្រភេទ​ល្បែងស៊ីសង​នោះ​ទេវា​ក៏​ជា​ប្រភេទ​ហ្គេ​ម​ដែល​ពង្វក់ និង​ចូល​ជ្រាប​ទៅ​ដល់​ស្រទាប់​ស្មារតី​យុវជន យុវ​សិស្ស និង​ក្មេង​ៗ​ជា​សិស្សសាលា​តូច​ៗ ឲ្យ​បោះបង់​ការ​រៀនសូត្រ​ចោល ហើយ​នាំ​គ្នា​មក​ពពាក់​ព​ពួន​គ្នា​លេង​យ៉ាង​សប្បាយ​អើ​ង​ហើ​ង ។ លុះពេលចាញ់អស់លុយ​ ​អាច​បែកគំនិត​​ប្រព្រឹត្តិ​នូវ​បទល្មើស​លួច ឆក់ ប្លន់ និង​សកម្មភាព​អសន្តិសុខ​ផ្សេង​ៗ​ជាដើម ដើម្បី​យក​លុយ​មក​បំពេញ​ចំណង់ចិត្ត​ខ្លួន​ក្នុង​ការ​លេង​ហ្គេ​ម​មួយ​នេះ ។ ហើយទីតាំង​ដែល​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី គឺជា​ទីតាំង​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ព្រោះ​រាល់ពេល​ដែល​កម្លាំង​អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ខណ្ឌទាំង១២​ មិនថាតែខណ្ឌមានជ័យនោះទេ ដែលធ្វើការ​ចុះ​បង្ក្រាប​ម្តង​ៗ គឺ​តែង​ដកហូត​បាន​វត្ថុ​តាង ​ពាក់ព័ន្ធ​គ្រឿងញៀន​ជា​បន្តបន្ទាប់ផងដែរ។ 

ជាមួយគ្នានេះដែរ​បងប្អូនប្រជាពលរដ្ឋក៏បានស្នើរសុំដល់អាជ្ញាធរខណ្ឌដូនពេញ មេត្តាដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងខាងលើនេះ ឲ្យខានតែបានផង ដើម្បីធានាបាននូវសុខសន្តិភាពចំពោះការរស់នៅរបស់ពួកគាត់ ព្រោះមន្ត្រីនគរបាលទាំងថ្នាក់ប៉ុស្តិ៍ និងខណ្ឌហាក់គ្មានចំណាត់ការចំពោះទីតាំងនេះសោះ ដូចហាក់ជាត្រូវរូវគ្នាជាមួយម្ចាស់ទីតាំង។

ជាចុងក្រោយ​លោកសុវណ្ណរិទ្ធី​ សូមសំណូមពរតាមការផ្សាយផ្ទាល់​ ទៅដល់​អាជ្ញាធរខណ្ឌដូនពេញ ជាពិសេសលោក សុខ​ ពេញវុធ​ ​អភិបាលខណ្ឌដូនពេញ​ និង​លោកវរសេនីយ៍ឯក​ ទៀង​ ច័ន្ទសារ​ អធិការនគរបាលខណ្ឌដូនពេញ សូមជួយបញ្ចេញកណ្ដាប់ដៃដែក​ បំបែកទីតាំងហ្គេមបាញ់ត្រីខុសច្បាប់​ ដែលវង្វក់​មនុស្ស និងជាកន្លែងប្រមូលផ្ដុំក្រុម​បងតូចបងធំ​យ៉ាងអនាធិបតេយ្យនោះ ដើម្បីអនុវត្តស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព​ ដេីម្បីពួកគាត់រស់នៅមានការស្ងប់ស្ងាត់​ខ្លះផង ៕ ដោយ ៖ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ