ព្រឹតិ្តការណ៍ថ្មីៗ

បំបែកសំណុំរឿង ប្លន់សម្លាប់ នៅស្រុកមោងឬស្សី

1 ខែ មុន 143 តូ សុផល

បាត់ដំបង៖ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និង មានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ។

នៅថ្ងៃទី 10.6.2019 វេលាម៉ោង 11:53 នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី សហការជាមួយ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដឹកនាំដោយ លោក ឧត្តមសេនីយត្រី ជេត វណ្ណនីស្នងការងទទួលផែនព្រហ្មទណ្ឌ​ និងលោក​ វរ:សេនីយ៍ត្រី​ ស​ គឹមឡុង​ អធិការនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី​ បានចុះប្រតិបត្តិការ​ បង្ក្រាបឃាត់ខ្លួន ជនសង្ស័យចំនួន 2 នាក់
1. ឈ្មោះ ណែត សុបិន ភេទប្រុស អាយុ 28 ឆ្នាំ នៅភូមិរការឈ្មោល ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង
2 .ឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ 31 ឆ្នាំ នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ក្នុងករណី លួចមានស្ថានទម្ងន់ទោស (ប្លន់សម្លាប់) កាលពីថ្ងៃទី 07.06.2019 នៅចំណុចព្រៃពពេល ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ ម៉ិល សុខុម ភេទប្រុស អាយុ 22ឆ្នាំ រស់នៅ​ ភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង

វត្ថុតាងដកហូតបាន
-ទូរស័ព្ទម៉ាក សាំស៊ុង ចំនួន 02 គ្រឿង
-ម៉ូតូម៉ាកហុងដាទ្រីម សេរីឆ្នាំ2016 ចំនួន 01គ្រឿង ; សោបញ្ឆេះ 1
-បន្ទះផ្លាកលេខម៉ូតូ 1 ( បាត់ដំបង 1X -1539 )
ករណីនេះកម្លាំងជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!