ព្រឹតិ្តការណ៍ថ្មីៗ

ឡានម៉ូតូទុកចោលមិនបានទេ! ចូលទិញពងទាមួយភ្លែត ចេញមកវិញយំសស្រាក់ ចោរលួចម៉ូតូក្រោយទៅបាត់ដោយសុវត្តិភាព

5 ខែ មុន 37 តូ សុផល

រាជធានីភ្នំពេញ​ ៖ ស្ត្រីម្នាក់រត់ទាំងទឹកភ្នែកយំស្រស្រាក់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ បន្ទាប់ពីចោរលួចកាច់សោកម៉ូតូក្រោយខ្នងយកទៅបាត់ គ្រាពេលដែលនាងដេីរចូលទិញពងទាមួយភ្លែត នៅផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃអង្គារ៍​ ទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ។

នារីរងគ្រោះឈ្មោះ មុី ឡេង អាយុ២៧ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិអូរឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិ បល័ង្គ ឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកម៉ូតូដែលលោកចោរលួចយកទៅបាត់ នាងអះអាងថា ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1F-9781 ។

តាមការយំរៀបរាប់ពីនារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុនាងជិះម៉ូតូ មកផ្សារដើម្បីទិញពងទាយកទៅលក់នៅឯផ្ទះជួល ដោយចតម៉ូតូទុកមុខផ្សារ ចំងាយប្រមាណ៥ម៉ែត្រក្រោយខ្នង រវល់តែរើសពងទា សឹងមិនបាន៥នាទីផង បានហើយ ចេញមកវិញ ក្រឡេកមើលក្រោយ ចោរលួចម៉ូតូទៅបាត់ដោយសុវត្តិភាព ទើបឆោឡោ ។

ក្រោយកើតហេតុ អស់សង្ឃឹម ចោរធ្វើសកម្មលឿនសែនលឿន សោកស្តាយរបស់ទ្រព្យរបស់ខ្លួន ស្រែកទ្រហោយំ រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយអន្តរាគម៍ស្រាវជ្រាវ តាមចាប់ជនសង្ស័យ ដែលសកម្មប្រព្រឹត្តបទល្មើសក្នុងមូលដ្ឋានមកផ្តន្ទាទោសតាមច្បាប់ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ