ព្រឹតិ្តការណ៍ថ្មីៗ

ដឹក អ្នកជម្ងឺ តាម រ៉ឺម៉ក ចុះរថយន្តសាម៉ុយ ទាំងឯកជន និងរដ្ឋ ទៅណា?  សូមថ្នាក់ដឹកនាំ ជួយពិនិត្យមើលផង

6 ថ្ងៃ មុន 143 តូ សុផល

(ផ្សាយផ្ទាល់) ដឹក អ្នកជម្ងឺ តាម រ៉ឺម៉ក ចុះរថយន្តសាម៉ុយ ទាំងឯកជន និងរដ្ឋ ទៅណា? សូមថ្នាក់ដឹកនាំ ជួយពិនិត្យមើលផង http://tnn-news.com/archives/169361

Posted by TNN on Sunday, 9 June 2019

ភ្នំពេញ ៖ មហាជនជាច្រើនបានរិះគន់  ចំពោះសកម្មភាពយឺតយ៉ាវក្នុងការចេញរថយន្តសាម៉ុយ មកសង្គ្រោះអ្នកជំងឺ  ជាពិសេសរើសអើងលើអ្នកជំងឺ  ជាក់ស្តែងមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង ៦:៤០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា  ឆ្នាំ២០១៩ ដោយសារតែបុរសម្នាក់ដេកប្រកាច់រមួលតែឯង ស្រែកដង្ហើយហៅឲ្យគេជួយរហូតងើបលែងរួច នៅជិតសាលាសង្កាត់ចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ  ដែលនៅមិនឆ្ងាយពីមណ្ឌលសុខភាពចាក់អង្រែប៉ុន្មានទេ  ប៉ុន្តែពេលសមត្ថកិច្ចហៅតាមវិទ្យុទាក់ទង  ដើម្បីចេញរថយន្តសង្គ្រោះបន្ទាន់  មកដឹកយកទៅសង្គ្រោះ តែបែរជាខាងពេទ្យមិនចង់ចេញរថយន្តឡើយរហូតរយះពេលជាង១ម៉ោង ទើបសម្រេចចិត្ត លើកដាក់រ៉ឺម៉កដឹកយកទៅ មណ្ឌលសុខភាព ចាក់អង្រែ  ដើម្បីឲ្យក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាព ចាក់អង្រែ  ធ្វើការជួយសង្គ្រោះ ផងដែរ។

លោក វុឌ្ឍ សារវ័ន្តមេប៉ុស្តិ៍ចាក់អង្រែក្រោមបានអោយដឹងថាបុរសខាងលើមានឈ្មោះ ជួន ភារ: ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតាពៅ ឃុំ តាខ្មៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នេះយោងតាមសំបុត្រកំណើតឆែកឃើញក្នុងកាបូបស្ពាយរបស់បុរសរងគ្រោះ  ហើយមិនមែនជាប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់គាត់ឡើយ។

យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតកន្លែងប្រទះឃើញនោះក៏បានប្រាប់អោយដឹងថា វេលាម៉ោងជិត៤ទាបភ្លឺ  ឃើញបុរសខាងលើ  ដេករមួលចុះរមួលឡើងតែម្នាក់  ហើយសង្ស័យថាជាមនុស្សបែកថ្នាំផង គាត់ក៏មិនបានចាប់អារម្មណ៍  ហើយគាត់ក៏ចេញទៅធ្វើការបាត់ទៅ លុះនៅវេលាម៉ោងជាង៦ព្រឹក ខណៈដែលកម្លាំងនគរបាលប៉ុស្តិ៍ល្បាតចប់មកផ្លាស់ប្ដូរវេនគ្នាល្បាតក៏មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានបានដឹង  ទើបភ្លាមៗនោះលោក  វុឌ្ឈ  ផូសារវ័ន្ត  មេប៉ុស្តិ៍ ចាក់អង្រែក្រោម  បានចុះមកត្រួតពិនិត្យ សួរនាំថាគាត់មានបញ្ហាអ្វីបុរសនោះឆ្លើយថាអស់កម្លាំងពេក និងមានជំងឺបុសថ្លើមធំធ្ងន់ធ្ងរ ទើបបោះដៃតាមវិទ្យុទាក់ទង ជាច្រើនដង ដើម្បីហៅរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពចាក់អង្រែឲ្យមកយក ផងដែរ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចោមរោមមើល យ៉ាងច្រើន ផងដែរ ។

ខណៈពេលប្រជាពលរដ្ឋកំពុង រងចាំមើលផ្លូវ រថយន្ត សង្គ្រោះបន្ទាន់ មិនទាន់ឃើញមក ដោយរងចាំកាន់តែយូមិនឃើញរថយន្តសង្គ្រោះណាមកយក ចាំយូពេក និងឃើញបុរសដែលមានជម្ងឺ នោះកាន់តែខ្សោយទៅ  ទើបសម្រេចចិត្ត លើកដាក់រ៉ឺម៉កដឹកយកទៅ មណ្ឌលសុខភាព ចាក់អង្រែ  ដើម្បីឲ្យក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាព ចាក់អង្រែ  ធ្វើការជួយសង្គ្រោះ  និងរងចាំទាក់ទងស្វែងរកក្រុមគ្រួសារជាក្រោយទៀត ។

ប្រជាពលរដ្ឋនាំគ្នាសម្ដែងការអរគុណ យ៉ាងខ្លាំងដល់កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ជាពិសេសលោកមេប៉ុស្តិ៍  វុឌ្ឈ  ផូសារវ័ន្ត  រួមទាំងលោកគឹម  កល្យាណ អធិការរង ខណ្ឌមានជ័យ មួយរូបទៀត ដែលទទួលបានដំណឹងភ្លាម  ប្រញាប់ចេញមកភ្លាម ជួយហៅឡានពេទ្យ អោយដឹកទៅសង្គ្រោះភ្លាមដែរ  តែចំពោះទង្វើនឹងការតំអក់មិនចង់សង្គ្រោះមនុស្សពីសំណាក់មន្ទីរពេទ្យរដ្ឋមួយ នេះត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់មានការហួសចិត្តនឹងនិយាយរិះគន់ថា  ប្រហែលជាក្រុមគ្រូពេទ្យឃើញថាអ្នកជំងឺនោះជាជនអនាថាគ្មានលុយកាកសម្រាប់ចេញថ្លៃព្យាបាលហើយមើលទៅ  ទើបគ្រូពេទ្យទាំងនោះមានការយឺតយ៉ាវក្នុងការសង្គ្រោះមនុស្ស  ។

ជាមួយគ្នានោះដែរ ពួកគាត់ជាពលរដ្ឋបានលើកឡើងថា គួរណាស់តែប្រធានមន្ទីរពេទ្យ ជាពិសេស ក្រសួងសុខាភិបាល ពិនិត្យទៅលើអត្តចរិករបស់ក្រុមគ្រូពេទ្យ ដែលបម្រើការនៅក្នុងពេទ្យរដ្ឋ នឹងពេទ្យឯកជនមួយចំនួន  កុំគិតតែចង់បានលុយច្រើនការសង្គ្រោះមនុស្សពេក៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!