ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ និងរបួសធ្ងន់ម្នាក់ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ

5 ខែ មុន 56 តូ សុផល

បាត់ដំបង៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងយន្តTOYOTA CAMRY និងម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០០៤ពណ៌ខ្មៅមួយគ្រឿងបានកើតឡើង១លើកបណ្តាលអោយអ្នកបើកបរស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង ៤០ នាទី នៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុពលរដ្ឋបានឃើញរថយន្តនិងម៉ូតូខាងលើបើកបរស្របទិសគ្នា ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តក៍បុកម៉ូតូពីក្រោយបណ្តាលអោយស្ត្រីឈ្មោះ សំ ម៉ុន ភេទស្រី អាយុ៦២ឆ្នាំ បោកក្បាលនិងរថយន្ត(ស្លាប់) និងអ្នកបរ ឈ្មោះញ៉ែម សម្បត្ដិ ភេទប្រុស អាយុ៦៧ឆ្នាំត្រូវប្តី រងរបួសធ្ងន់ ចំណែក តៃកុងរថយន្តបានឈប់បើកទ្វារ រត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង។

ប្រភពព័ត៌មានបានបន្តថា៖ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធមានទីលំនៅក្នុងភូមិឈើក្រម ឃុំកូនគ្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ បានមកស្នាក់នៅបណ្តោះអាសន្ននៅខេត្តប៉ៃលិន។

បច្ចុប្បន្នសមត្ថកិច្ចយករថយន្ដនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករតមណ្ឌលរងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ