ព្រឹតិ្តការណ៍ថ្មីៗ

ជួញដូគ្រឿងញៀន មានអង្កការចាត់តាំង ឆ្លងដែនពី ប្រទេសឡាវ ចូលកម្ពុជា

5 ខែ មុន 144 តូ សុផល

ភ្នំពេញ៖ កិច្ចប្រតិបត្តិការបង្ក្រាបខ្សែរយៈបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន ពីឡាវ មកកម្ពុជា (ករណី A3.469)ដែលមានអង្គការចាត់តាំង ក្រោយពីដំណើរការតស៊ូករណី “A3.469” ដោយសហការជាមួយជាមួយនាយកដ្ឋានស៊ើបការ បច្ចេកទេស របស់ផែនសន្តិសុខ ។ នៅវេលាម៉ោង ១៨ និង ៤០នាទី ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៩ នៅចំណុច ខាងមុខ ប្រៃសណីយ៌ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញ “ក៩” នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងឆ្លងដែនខុសច្បាប់ ។

លទ្ធផល: ចាប់ឃាត់ខ្លួន ជនសង្ស័យ៣នាក់(ស្រី០១)។
ចាប់យកវត្ថុតាង:ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនICE ទម្ងន់ប្រមាណជាង ២០០០ក្រាម។

សមត្ថកិច្ចបញ្ជាក់ថា មេខ្លោងនៅឡាវ (មិនស្គាល់ឈ្មោះ) បានបញ្ជូនគ្រឿង ញៀនជាបន្តបន្ទាប់ អោយឈ្មោះវង្ស សុខន ភេទស្រី (ចាប់ខ្លួន) ខេត្តស្ទឹងត្រែង ។

ឈ្មោះ វង្ស សុខន ភេទស្រី “មេក្លោងនៅស្ទឹងត្រែង” បានដឹកជញ្ជូនគ្រឿងញៀន យកមកលក់អោយឈ្មោះសៅ សំណាង ភេទ ប្រុស”មេខ្លោងនៅភ្នំពេញ” ដោយប្រគល់នៅចំណតរថយន្តនៅមុខពេទ្យកាល់ម៉ែត្រ) ក្នុង១លើកៗពី២គីឡូក្រាមទៅ ១០គីឡូក្រាម។

ឈ្មោះ សៅ សំណាងបាន បញ្ជារ បែងចែកជួញដូរថ្នាំញៀននេះ សំរាប់ភ្នំពេញ និងខេត្តកំពង់ស្ពឺ តាកែវ។

នៅភ្នំពេញ: ឈ្មោះ ផន ពិសី ប្រពន្ធរបស់ណាង (ចាប់ខ្លួន ដកហូតថ្នាំញៀនជាង ១០០០ ក្រាមនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨)។

ឈ្មោះ ហ៊ីម ពៅ ភេទស្រី និង ឈ្មោះហ៊ីម ជុ ភេទស្រី(ចាប់ខ្លួន ដកហូតបានថ្នាំញៀន ៧០០០ក្រាម នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩)។

នៅខេត្តកំពង់ស្ពឺ តាកែវ  ឈ្មោះ សោម សារ៉ាវ័ន្ត ភេទប្រុស (ចាប់ខ្លួនជាមួយឈ្មោះសៅ សំណាង និងឈ្មោះ វង្ស លី ដកហូតថ្នាំញៀនជាង ២០០០ ក្រាម នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៩)។

សរុប:លទ្ធផលបង្ក្រាបករណីA9.469″: ចាប់ជន សង្ស័យ៦នាក់(ស្រី៣) ។

ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីនទម្ងន់ ជាង១គីឡូក្រាម។ ប្រភព៖ Anti-Drug Department

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ