ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ខ្លួនតាវ័យ៦៨ឆ្នាំ ចាប់រំលោភក្មេងស្រីវ័យ៧ឆ្នាំ សម្រេចជាច្រើនលើក

4 ខែ មុន 170 តូ សុផល

ខេត្តក្រចេះ៖ នគរបាលស្រុកស្នួល នៅថ្ងៃទី១០ ខែមិថុនា បានធ្វើការចាប់ខ្លួនបុរសចំណាស់វ័យ៦៨ឆ្នាំម្នាក់ ឈ្មោះញឹប ជឿន រស់នៅភូមិវត្ត ឃុំស្វាជ្រះ ស្រុកស្នួល ពីបទរំលោភសេពសន្ថវៈ ដែលជននេះបានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ដែលរស់នៅផ្ទះក្បែរខាងគ្នារហូតសម្រេចជាច្រើនដង។

នាយប៉ុស្តិ៍នរដ្ឋបាលស្វាយជ្រ លោកអនុសេនីយ៍ឯក ជា ជាន បានថ្លែងឲ្យដឹងថា នគរបាលធ្វើការស៊ើបអង្កេតបានរយះពេលមួយថ្ងៃទើបឈានដល់ការចាប់ខ្លួន ក្រោយពីទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីក្រុមគ្រួសាររបសក្មេង ក៏ដូចជាលោកមេភូមិ ក្រោយការពីមានការសង្ស័យពីសកម្មភាពជននេះទៅលើក្មេងស្រីរងគ្រោះ។ ក្មេងស្រីរងគ្រោះជាកូនស្រីទី២ ក្នុងចំណោមបងប្អូន៣នាក់ ស្រី២នាក់។

ក្មេងស្រីរងគ្រោះត្រូវបាននាំកសម្រាកព្យាបាលនៅនិងមន្ទីរពេទ្យខេត្ត ខណះជនសង្ស័យត្រូវបាននគរបាលជំនាញកំពុងតែកសាងសំណុំរឿងដើម្បីបន្តនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ