ព្រឹតិ្តការណ៍ថ្មីៗ

ឯងចេះស្អី? ក្រឡាបញ្ជី ចុះទៅជួយបញ្ចៀសឲ្យរថយន្តបើកទៅផុត កុំឲ្យទើសគ្នា  បែរជាត្រូវបុរសស្រវឹងម្នាក់  ចុះមកសំឡុត  និង…………!

1 ខែ មុន 188 តូ សុផល

ភ្នំពេញ  ៖ បុរសម្នាក់ជាក្រឡាបញ្ជី ជិះម៉ូតូ PCX មួយគ្រឿង  ឃើញរថយន្តមួយគ្រឿងបត់ចេញមក ក៏មានចិត្តឈប់ម៉ូតូ ចុះទៅជួយបញ្ចៀសឲ្យបើកទៅផុតកុំអោយទើសគ្នា តែបែរជាបុរសម្នាក់ស្រវឹងស្រា បើករថយន្ត TACOMA មួយគ្រឿងទៀត ឈប់រថយន្ត ហើយចុះមក សំឡុតថា  (ឯងចេះស្អី) រួចក៏រុញម៉ូតូឲ្យដួល ទើបឈានដល់កើតមានការឈ្លោះប្រកែកគ្នា រំខានដល់ការដេកពួនរបស់ប្រជាពលរដ្ឋ  បើកទ្វារចេញមកចោមរោមមើល  និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន  ចុះមកជួយអន្តរាគមន៍ ទាំងយប់។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង ២២:៤០នាទី  ថ្ងៃអាទិត្យ  ទី៩  ខែមិថុនា  ឆ្នាំ២០១៩នេះ  នៅចំណុចក្រោយវត្តស្ទឹងមានជ័យ ផ្លូវបេតុងគ្មានលេខ  ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  នៅមុនពេលកើតហេតុគេ ឃើញ បុរសម្នាក់ ទំនងជាស្រវឹងស្រា ជោកជាំ  បានបើករថយន្តមួយគ្រឿង   ប្រភេទមួយបាំងកន្លះ ម៉ាក TOYOTA TACOMA  ពណ៍ស បិតពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ  2T-5737 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង  ក្រោយវត្តស្ទឹងមានជ័យ  ទិសដៅពីត្បូងទៅជើង  លុះដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿង ទៀត(មិនចាំម៉ាក )  បានបើកចេញមក  ហើយឃើញបុរសម្នាក់ ជិះម៉ូតូ PCX មួយគ្រឿង  ពណ៍ស  ពាក់ស្លាកលេខភ្នំពេញ  1GR-1659 មកឈប់ម៉ូតូអែបពីក្រោយ រួចចុះដើរទៅជួយបញ្ចៀសឲ្យបើកទៅផុត  កុំអោយទើសគ្នា តែបែរជាបុរសម្នាក់ស្រវឹងស្រា បើករថយន្ត TACOMA មួយគ្រឿងទៀត បែរជាខឹងមិនបានទៅមុន  ទើបឈប់រថយន្ត ហើយចុះមក សំឡុតថា  (ហ៊ែងចេះស្អី) រួចក៏រុញម៉ូតូ PCX នោះឲ្យដួល ទើបឈានដល់កើតមានការឈ្លោះប្រកែកគ្នាឡើង បង្កការរំខានដល់ដំណេករបស់ប្រជាពលរដ្ឋ  ទើបនាំគ្នាបើកទ្វារចេញមកចោមរោមមើល  និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ស្ទឹងមានជ័យទី១  ចុះមកជួយអន្តរាគមន៍ ទាំងយប់។

ក្រោយមកគេឃើញ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១  ចុះមកកន្លែងកើតហេតុ  ហើយបានសួរនាំភាគីទាំងសងខាង  និងបងប្អូនប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ  ហើយភាគីទាំងសងខាង នៅតែប្រកែកគ្នា  ដោយម្ខាងអាងខ្លួន ជា ក្រឡាបញ្ជី សាលាដំបូងរាជធានី និងម្ខាងអាងមានខ្នងធំ ទើបឡាំប៉ាមិនសុខចិត្តរៀងខ្លួន  បង្កការភ្ញាក់ផ្អើលកាន់តែខ្លាំងឡេីង  រហូតមានក្រុមអ្នកសារព័ត៌មានជាច្រើននាក់មកដល់បន្តបន្ទាប់គ្នា  ហើយបានសួរនាំឲ្យភាគីខាង ម្ចាស់ម៉ូតូ រៀបរាប់ប្រាប់ ពីដំណើររឿងហេតុ បានដឹងហើយ  ក៏នាំគ្នាទៅធ្វើការសាកសួរ  បុរសដែលស្រវឹងស្រា  ជាអ្នកបើករថយន្ត TACOMA នោះ  តែបុរសនោះ  ប្រាប់តែមួយម៉ាត់ពីម៉ាត់  ហើយព្យាយាមដើរគេចចេញបាន បន្តិច  ក៏មានបុរសម្នាក់ទៀត ដែលអះអាង ថាជាអ្នកស្គាល់គ្នាជាមួយម្ចាស់រថយន្តខាងលើ  មករៀបរាប់ប្រាប់ ថា  ភាគីទាំងសងខាង សុទ្ធតែស្រវឹងរៀងខ្លួន  ដូច្នេះហើយ ទើបបានជា ពិបាកនិយាយគ្នា  ។

ប្រភពបន្តថា  ភ្លាមនោះ បុរសដែលស្រវឹងស្រា នោះ  ដើរត្រលប់មកវិញ  រួចឡើងបញ្ឆេះរថយន្ត  ទោះជាសមត្ថកិច្ចព្យាយាមរារាំងឃាត់រថយន្តដែរ  តែបុរសនោះ មិនខ្វល់ឡើយ  បានជាន់ហ្គែរបើករថយន្តចេញទៅ កៀរទាំងសមត្ថកិច្ចនគរបាលដែលកំពុងរារាំង នោះ ស្ទើដាច់ផ្ងារ  តែមិនបណ្ដាលឲ្យរបួសនោះទេ  ហើយក៏បើកចេញទៅលឿនស្លេវតែម្ដង ។ ភ្លាមនោះក៏មាន ក្រុមអ្នកយកព័ត៌មាន ចេញម៉ូតូជិះប្រដេញតាមពីក្រោយដែរ  តែដោយសារតែ មិនសូវស្គាល់ផ្លូវក្នុង ភូមិសាស្ត្រ នេះច្បាស់  ទើបរថយន្តបើកទៅបាត់ស្រមោលឈឹង។

បច្ចប្បន្នក្រោយពេលកើតហេតុ  បុរសវ័យចំណាស់ដែលអះអាងថាខ្លួន  ជាក្រឡាបញ្ជី នៅសាលាតំបូងរាជធានីភ្នំពេញ  បានប្រាប់ថា  លោកនិងយកវិដេអូ សកម្មភាព នៅក្នុង កាមេរ៉ាសុវត្ថិភាព (Go Pro)  ដែលភ្ជាប់លើមួកសុវត្ថិភាពរបស់លោក  យកមករៀបចំជាឯកសារ  រួចទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១  នៅព្រឹកថ្ងៃចន្ទ នេះ៕  អត្ថបទដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!