ព្រឹតិ្តការណ៍ថ្មីៗ

ស្ដ្រីបាញ់មេឃ២គ្រាប់ ក្នុងវត្ដសារ៉ាវ័ន្តត្រូវ តុលាការ សម្រេចចេញដីកាឃុំខ្លួន ជាបណ្តោះអាសន្ន

5 ខែ មុន 63 តូ សុផល

ភ្នំពេញ៖ ក្រោយពីសាកសួរចប់ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ស្ត្រីដែលបាញ់ប៉ងសម្លាប់លោកសង្ឃក្នុងវត្តសារ៉ាវ័ន្ត ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស (ម២)។

ការឃុំខ្លួនជនត្រូវចោទ បន្ទាប់ពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងចោទប្រកាន់លើស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវលេខ២១៧ ជាន់ទី២ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពីបទ ប៉ុនប៉ងឃាតកម្ម និងបទ កាន់កាប់អាវុធដោយខុសច្បាប់ យោងតាមមាត្រា ២៧ មាត្រា ១៩៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

យោងតាមការអះអាងរបស់ ជនត្រូវចោទឈ្មោះ ផាន ស្រីលីន នាងទិញកាំភ្លើង ទៅ បាញ់ជនរងគ្រោះជាព្រះសង្ឃព្រះនាម ស៊ូ ពិសិដ្ឋ អាយុ ៣២ឆ្នាំ គង់នៅវត្តសារ៉ាវ័ន្ត ព្រោះតែ ខឹងរឿងធ្វើអំពើដាក់នាង។

សូមជម្រាបជូនថា សមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីជនសង្ស័យខាងលើភ្លាមៗ កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់នាងប្រើប្រាស់កាំភ្លើងខ្លីម៉ាក Lock បាញ់ចំនួន ២គ្រាប់ នៅក្នុងកុដិលេខ២៣ វត្តសារ៉ាវ័ន្ត សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ ដោយ៖ សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ