ព្រឹតិ្តការណ៍ថ្មីៗ

គ្រឿងញៀន៥១៩កញ្ចប់ រឹបអូស ក្នុងទីតាំងល្បែងបាញ់ត្រី

2 ខែ មុន 76 តូ សុផល

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញដឹកនាំកម្លាំងនគរបាលជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១នឹង៣០នាទីរំលងអាធ្រាត ស្ថិតនៅចំណុចផ្លូវរថភ្លើងR6 ក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក។

លោកអធិការបានឱ្យដឹងថាជនសង្ស័យទាំង៥នាក់រួមមានៈ
១-ឈ្មោះ នី ម៉ាណេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។
២-ឈ្មោះ ឆយ បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។
៣-ឈ្មោះ សុ វត្ត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ (ប្រើប្រាស់គ្រឿងញៀន)។
៤-ឈ្មោះ ហម រត្ន័ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ម្តុំរោងចក្រឆ្នាំង ភូមិ២ សង្កាត់ស្រះចក (ប្រើប្រាស់គ្រឿងញៀន)។
៥-ឈ្មោះ សាយ សម្ភពបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ទីតាំងខាងលើ (ប្រើប្រាស់គ្រឿងញៀន)។

វត្ថុតាងចាប់យករួមមានៈ៖
ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥១៩កញ្ចប់ ក្នុងនោះមាន៥កញ្ចប់ធំ
ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១
ដាវកែច្នៃចំនួន០១ដើម
ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន
ទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង
ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-0041
ប្រាក់រៀលចំនួន បីម៉ឺនពីពាន់(៣២០០០រៀល)។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីសួរយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!