ព្រឹតិ្តការណ៍ថ្មីៗ

អគាសិក្សាចំនួន២ខ្នង និងសមិទ្ធិផលនានា ត្រូវបានធ្វើពិធីបិទការដ្ឋាន ដាក់ឲ្យដំណើការប្រើប្រាស់កាលពីព្រឹកមិញនេះ

5 ខែ មុន 15 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមពិធី បិទការដ្ឋានជួសជុល និងកែលម្អរ សាលាបឋមសិក្សាមិត្តភាពកម្ពុជាចិន ឃ្មួញ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គម្រោងជួសជុល និងកែលម្អរ សាលាបឋមសិក្សាមិត្តភាពកម្ពុជាចិន ឃ្មួញនេះធ្វើឡើងក្រោមជំនួយឧបត្ថមរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈសម្ព័ន្ធសង្គមសុីវិល សមិទ្ធិផលទាំងនោះរួមមាន ជួសជុលអគាសិក្សាចំនួន០២ខ្នង ចាក់ដីបំពេញទីធ្លាសាលា ជួសជុលរបង និងខ្លោងទ្វារ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ